ព័ត៌មានអន្ដរជាតិ
ស្តេចអង់គ្លេសមានបន្ទូលថា ហេតុការណ៍ឃាតកម្មគួរឱ្យភ័យខ្លាច
ក្មេង២នាក់ស្លាប់និង១១នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ចាក់សម្លាប់ដោយប្រើកាំបិតដ៏សាហាវពីឃាតករវ័យជំទង់នៅក្នុងថ្នាក់រាំយូហ្គាស្ថិតនៅភាគពាយព្យនៃប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែកក្កដានេះ។

ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាតក្នុងហេតុការណ៍ចាក់សម្លាប់នៅក្នុងទីក្រុង Southport ក្បែរទីក្រុង Liverpool។ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែប៉ូលិសបានគេដឹងថា ជនសង្ស័យរស់នៅក្នុងភូមិមួយចម្ងាយប្រហែល៨គីឡូម៉ែត្រពីកន្លែងកើតហេតុ មានដើមកំណើតមកពីទីក្រុង Cardiff ប្រទេស Wales។ មូលហេតុពិតប្រាកដនៃការវាយប្រហារមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែប៉ូលិសបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតមិនបានចាត់ទុកការវាយប្រហារនេះថាទាក់ទងនឹងភេរវកម្មទេ។
កុមារចំនួន៩នាក់បានរងរបួស ហើយ៦នាក់ក្នុងចំណោមនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្សវ័យជំទង់២នាក់ក៏របួសធ្ងន់ធ្ងរដែរ ដោយសារព្យាយាមការពារកុមាររងគ្រោះ ខណៈដែលហេតុការណ៍នេះជាការវាយប្រហារចុងក្រោយបង្អស់នៃការកើនឡើងឧក្រិដ្ឋកម្មដោយការប្រើកាំបិតក្នុងពេលថ្មីៗនេះ ដែលបានបង្កឱ្យមានការថប់បារម្ភ និងនាំឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលមានវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់អំពើអសកម្ម។

ថ្នាក់រាំយូហ្គានេះយកតារាចម្រៀងដ៏ល្បី Taylor Swift ជាប្រធានបទ និងដែលត្រូវបានធ្វើឡើងនៅវិស្សមកាលរបស់សាលាសម្រាប់កុមារដែលមានអាយុពី ៦ទៅ១១ឆ្នាំមានរយៈពេលពីរម៉ោង ដោយការដឹកនាំរបស់ស្ត្រី២នាក់ជាគ្រូបង្ហាត់យូហ្គា និងគ្រូបង្រៀនរាំ។
ជាមួយគ្នានេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ស្តេច Charles មានបន្ទូលថា វាគឺជា «ការវាយប្រហារដ៏គួរឱ្យភ័យខ្លាច»។ ព្រះអង្គនិងមហេសី មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដឹងអំពីឧបទ្ទវហេតុដ៏រន្ធត់នេះនិងក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរដែលមានខ្លឹមសារថា៖«យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើង ការអធិស្ឋាន និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតទៅកាន់ក្រុមគ្រួសា្រ និងមនុស្សជាទីស្រលាញ់របស់អ្នកដែលបានបាត់បង់ជីវិតយ៉ាងសោកសៅបំផុត»។

គួររំឭកថា ការវាយប្រហារដ៏អាក្រក់បំផុតរបស់ចក្រភពអង់គ្លេសទៅលើកុមារបានកើតឡើងក្នុងឆ្នាំ១៩៩៦ នៅពេលដែលឃាតករ Thomas Hamilton អាយុ៤៣ឆ្នាំបានបាញ់សម្លាប់សិស្សសាលាមត្តេយ្យ ១៦នាក់ និងគ្រូបង្រៀននៅក្នុងកន្លែងហាត់ប្រាណរបស់សាលាក្នុងទីក្រុង Dunblane ប្រទេសស្កុតឡេន។ បន្ទាប់មកចក្រភពអង់គ្លេសបានហាមឃាត់ការកាន់កាប់កាំភ្លើងដៃជាកម្មសិទ្ធិឯកជស្ទើរតែទាំងអស់។
យ៉ាងណាមិញការបាញ់ប្រហារ និងការសម្លាប់រង្គាលដោយប្រើកាំបិតគឺកម្រមានណាស់ក្នុងប្រទេសអង់គ្លេស ដោយកាំបិតត្រូវបានប្រើប្រាស់ប្រហែល៤០ភាគរយប៉ុណ្ណោះនៃការធ្វើអត្តឃាតក្នុងឆ្នាំ២០២៣៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ