Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖៨៦ភាគរយនៃតំបន់ហ្គាហ្សាឥឡូវនេះស្ថិតនៅក្រោមការបញ្ជាជម្លៀសរបស់អ៊ីស្រាអែល

បានផុស

នៅ

អង្គការសហប្រជាជាតិបានឲ្យដឹងថា ៨៦ភាគរយនៃតំបន់ហ្គាហ្សា​ឥឡូវនេះស្ថិតនៅក្រោមការបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ខណៈ​ការ​វាយ​ប្រហារ​ចុង​ក្រោយ​​ បាន​សម្លាប់​​ប្រជាជន​​ប៉ាឡេស្ទីន៣៣នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែកក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន ​ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយថា ៨៦ភាគរយនៃតំបន់ឡោមព័ទ្ធកំពុងស្ថិតនៅក្រោមការបញ្ជាជម្លៀសចេញដោយយោធាអ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនចេញពីជំរុំជនភៀសខ្លួន Bureij និង Nuseirat បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យមានការជម្លៀសចេញ​​ជា​​ថ្មីទៅកាន់តំបន់កណ្តាលហ្គាហ្សា បន្ទាប់មកទៅរ៉ាហ្វាហ៍ នៅ​ជិត​​ព្រំដែនប្រទេស​​អេហ្ស៊ីប​​​។

ប្រជាជនភាគច្រើន​ផ្លាស់ទីលំនៅធ្វើដំណើរទៅកាន់ទីក្រុង Deir el-Balah ដែលសំបូរទៅដោយគ្រួសារផ្លាស់ទីលំនៅ ហើយមិនមានកន្លែង ឬធនធានគ្រប់គ្រាន់សម្រាប់​ផ្តល់​ជូន​ឱ្យ​អ្នក​ផ្តាស់​ទី​​​ដ៏​ច្រើន​នោះទេ​​។ លើសពីនេះ សាលារៀន​ដែល​បាន​ប្រែក្លាយ​ទៅជា​កន្លែង​ស្នាក់​អាស្រ័យ​​​សម្រាប់​ជនភៀសខ្លួន​ត្រូវ​បាន​កំណត់​គោលដៅ​​វាយ​ប្រហារ​​ ខណៈការវាយប្រហារលើសាលារៀនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះបានធ្វើឱ្យបាត់ទំនុកចិត្តអំពីសុវត្ថិភាពដែលនៅសេសសល់របស់ប្រជាជនប៉ាឡេស្ទីន និងបានរុញច្រានប្រជាជនឱ្យចូលទៅក្នុងការផ្លាស់ទីលំនៅដោយបង្ខំបន្ថែមទៀត ដោយ​រក​ទីកន្លែងសុវត្ថិភាព​គ្នា​​។

(រូបភាព៖ AP)

ទន្ទឹមនឹងនេះដែរ មនុស្សយ៉ាងហោចណាស់បីនាក់ត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួស នៅពេលដែលកងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅតំបន់ al-Mawasi ដែលជាតំបន់មួយនៅភាគខាងត្បូងហ្គាហ្សា ដែលពីមុនបានប្រកាសជា «តំបន់សុវត្ថិភាព» ដោយភាគី​អ៊ីស្រាអែល។ ជនជាតិប៉ាឡេស្ទីន៣៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅទូទាំងតំបន់នេះ ខណៈដែលការស្លាប់សរុបចាប់តាំងពីខែតុលាឆ្នាំ​មុន ត្រូវបានរាយការណ៍ថា មានចំនួន ៣៩,៣៦៣ នាក់ និងរង​របួស​ជាង ៩ម៉ឺន​នាក់ផ្សេងទៀត។

លើសពីនេះ ការវាយលុករបស់អ៊ីស្រាអែលមិនឈប់ឈរក៏បានធ្វើឱ្យភាពអាសន្នផ្នែកសុខភាពកាន់តែ​អាក្រក់​​នៃ​​ប្រជាជន​​តំបន់​ហ្គាហ្សា ដោយ​ក្រសួងសុខាភិបាលប៉ាឡេស្ទីន​កាលពីថ្ងៃចន្ទ បានប្រកាសថាវាជា«តំបន់ជំងឺគ្រុនស្វិតដៃជើង»។

អង្គការសុខភាពពិភពលោក (WHO) ក៏បានបញ្ជាក់អំពីការរីករាលដាលនៃមេរោគ polio ដែលគំរាមកំហែងដល់អាយុជីវិត។ មេរោគនេះ​​ត្រូវ​បាន​ពិសោធន៍​​ឃើញនៅក្នុងសំណាកទឹកស្អុយដែល​មាន​នៅ​គ្រប់ទីកន្លែង​ ចំពេល​ការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ហ្គាហ្សាដែលមានប្រជាជនច្រើនកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគដោយសារប្រជាជន​ប៉ាឡេស្ទីន បានរស់នៅក្នុង​តង់​បណ្តោះ​អាសន្ន ដោយគ្មានបន្ទប់ទឹក គ្មានអនាម័យ គ្មានអនាម័យ។ WHO ក៏កំពុងបញ្ជូនវ៉ាក់សាំងការពារជំងឺស្វិតដៃជើងជាងមួយលានដូសទៅកាន់តំបន់ហ្គាហ្សាដើម្បីការពារកុមារពីការឆ្លងសម្រាប់​ការ​គ្រងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា អ៊ីស្រាអែលនិងក្រុមហាម៉ាស់បានធ្វើការស្តីបន្ទោសគ្នាចំពោះការខ្វះវឌ្ឍនភាពក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាទោះបីជាមានការសម្របសម្រួលពីអន្តរជាតិក៏ដោយ។

ក្រុមហាម៉ាស់បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពីការបន្ថែមលក្ខខណ្ឌ និងការទាមទារថ្មីចំពោះសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បានបដិសេធមិនធ្វើការផ្លាស់ប្តូរណាមួយឡើយ ហើយបាននិយាយថា ក្រុមហាម៉ាសគឺជាអ្នកទទូចលើការផ្លាស់ប្តូរជាច្រើនចំពោះសំណើដើម៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ វិនាទី មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម