Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរបំផុត! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ និងឆ្លងជាង៧ម៉ឺនករណី

បានផុស

នៅ

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីលមានការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១,៩១០នាក់ និងឆ្លង៧១,៧០៤ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជាថ្ងៃទីពីរជាប់គ្នា ដែលប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ខ្ពស់បំផុត។

វិទ្យាស្ថានសុខភាពសាធារណៈ Fiocruz បានឲ្យដឹងថា “នេះជាលើកទីមួយហើយចាប់តាំងពីជំងឺរាតត្បាតចាប់ផ្តើម ដែលយើងមើលឃើញរឿងអាក្រក់នៅទូទាំងប្រទេស។ ស្ថានភាពឲ្យភ័យខ្លាច”។

ប្រទេសប្រេស៊ីល បានកត់ត្រាការស្លាប់ទាក់ទងនឹងជំងឺកូវីដ១៩ ជាង២៥៧,០០០នាក់ដែលជាចំនួនសរុបខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រេស៊ីលក៏មានករណីឆ្លងសរុបជាង១០.៦លានករណីផងដែរ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រឈមមុខនឹងការរិះគន់និងការតវ៉ាយ៉ាងខ្លាំងជុំវិញការដោះស្រាយរបស់លោក ចំពោះជំងឺរាតត្បាតដោយសារតែមេដឹកនាំស្តាំនិយមរូបនេះ មើលងាយការគំរាមកំហែងនៃវីរុសនិងចាត់វិធានការសុខភាពសាធារណៈធូររលុង។

រដ្ឋាភិបាលក៏កំពុងតស៊ូដើម្បីធានាការទទួលបាន ចែកចាយនិងចាក់វ៉ាក់សាំងកូវីដផងដែរ។

កាលពីថ្ងៃពុធ អភិបាលរដ្ឋ Sao Paulo លោក Joao Doria បានប្រកាសថា ការបិទរដ្ឋរយៈពេល២សប្តាហ៍ នឹងចូលជាធរមាននៅថ្ងៃសៅរ៍ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

លោក Doria និយាយថា “មនុស្សជាង១,០០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅប្រេស៊ីល។ វាដូចជាការធ្លាក់យន្ដហោះ៥គ្រឿងក្នុងមួយថ្ងៃ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

ចុចអាន៖ សហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេ មានអ្នកស្លាប់ដោយសារកូវីដលើសកន្លះលាននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម