ព័ត៌មានអន្ដរជាតិ
ស្លូវ៉ាគី គំរាមផ្អាកផ្គត់ផ្គង់ប្រេងឲ្យអ៊ុយក្រែន បើនៅតែដាក់ទណ្ឌកម្មក្រុមហ៊ុនរុស្ស៊ី
លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី បាននិយាយកាលពីថ្ងៃទី២៩ខែកក្កដាថា រោងចក្រចម្រាញ់ប្រេង Slovnaft នឹងផ្អាកការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅឲ្យប្រទេសអ៊ុយក្រែន ប្រសិនបើក្រុងកៀវនៅតែបន្តទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ី។

កាលពីខែមិថុនា អ៊ុយក្រែនបានដាក់ទណ្ឌកម្ម និងបញ្ឈប់ការដឹកជញ្ជូនប្រេងតាមរយៈបំពង់បង្ហូររបស់ក្រុមហ៊ុនរុស្ស៊ី Lukoil ដែលត្រូវឆ្លងកាត់អ៊ុយក្រែន មុនទៅដល់សាធារណរដ្ឋស្លូវ៉ាគី និងហុងគ្រី។ រដ្ឋមន្ត្រីសេដ្ឋកិច្ចស្លូវ៉ាគី ធ្លាប់បាននិយាយកាលពីដើមខែកក្កដាថា ការដឹកប្រេងពីក្រុមហ៊ុន Lukoil ចូលទៅប្រទេសរបស់លោកបានរីងស្ងួតអស់ហើយ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានរៀបរាប់ថា ការបន្តការអនុវត្តទណ្ឌកម្មដ៏មិនសមហេតុផលនេះ នឹងផ្ដល់ផលអាក្រក់ចំពោះតែអ៊ុយក្រែន ស្លូវ៉ាគី និងហុងគ្រី ប៉ុណ្ណោះ។ លោក Fico ថា៖ «បើការដឹកជញ្ជូនប្រេងរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនមិនត្រូវបានបើកឡើងវិញក្នុងរយៈពេលខ្លីទេ រោងចក្រ Slovnaft ដែលមានចំណែកមួយភាគដប់នៃការប្រើប្រាស់របស់អ៊ុយក្រែន នឹងឈប់ផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅអ៊ុយក្រែន»។ លោក Fico ក៏បានឲ្យដឹងទៀតដែរថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកបានលើកយកសំណើបច្ចេកទេសដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័សជាទីបំផុតជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal។
បញ្ហាប្រឈមដែលកំពុងកើតមាននេះ បានបង្ហាញឲ្យឃើញថា បណ្ដាប្រទេសសហភាពអឺរ៉ុបមួយចំនួននៅតែពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅ ក្រោយពីប្លុកនេះបានសម្រេចបញ្ឈប់ការនាំចូលប្រេងពីក្រុងមូស្គូ បន្ទាប់ពីផ្ទះមានសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
ខុសពីសម្ព័ន្ធមិត្តរបស់ខ្លួន សាធារណរដ្ឋស្លូវ៉ាគី ហុងគ្រី និងសាធារណរដ្ឋឆែក នៅតែមិនទាន់មានការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីនៅឡើយទេ ខណៈប្រទេសទាំងនោះត្រូវការពេលមួយរយៈបន្ថែមទៀតដើម្បីរកជម្រើសនាំចូលប្រេងផ្សេងជាមុនសិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ