ព័ត៌មានអន្ដរជាតិ
លោក ត្រាំ យល់ព្រមចូលខ្លួនសម្ភាសជាមួយ FBI ក្នុងការស៊ើបអង្កេត ករណីប៉ងធ្វើឃាត
FBI បញ្ជាក់នៅថ្ងៃអង្គារទី៣០ខែកក្កដាថា ពេលនេះអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមចូលខ្លួនសម្ភាសហើយ ក្នុងការស៊ើបអង្កេតករណីប៉ុនប៉ងធ្វើឃាតរូបលោក អំឡុងពេលជួបជុំជាមួយអ្នកគាំទ្រនៅរដ្ឋ Pennsylvania កាលពីពាក់កណ្តាលខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់ RT។

លោក Kevin Rojek ភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុកនៅទីក្រុង Pittsburgh បានលើកឡើងថា FBI ចង់ទទួលបានការផ្តល់ព័ត៌មានលម្អិតអំពីលោក ត្រាំ ហើយបទសម្ភាសបែបនេះគឺជាការអនុវត្តស្តង់ដារសម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មទៅហើយ។
ត្បិតហេតុការណ៍ប៉ងធ្វើឃាតលោកត្រាំ កន្លងផុតទៅជាង២សប្តាហ៍ក៏ពិតមែន ប៉ុន្តែ FBI នៅតែមិនទាន់ កំណត់បានមូលហេតុដែលជំរុញចិត្តខ្មាន់កាំភ្លើង ឲ្យបើកការបាញ់ប្រហារ។
ពាក់ព័ន្ធករណីប៉ងធ្វើឃាតលោក ត្រាំ នេះដែរ កាលពីសប្តាហ៍មុន នាយក FBI លោក Christopher Wray បានលាតត្រដាងអំពីផែនការរបស់ខ្មាន់កាំភ្លើង អំឡុងពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភា។

លោកនិយាយថា ពីរម៉ោងមុនពេលលោក ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រ ខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks វ័យ២០ឆ្នាំ បានបង្ហោះដ្រូន ប្រហែល១១នាទី ចន្លោះម៉ោង៣:៥០នាទីដល់ម៉ោងជាង៤រសៀលដើម្បីមើលទីតាំង។ ដ្រូនមួយគ្រឿងនិងឧបករណ៍បញ្ជា ត្រូវបានរកឃើញក្នុងរថយន្តរបស់ Crooks ហើយឧបករណ៍បំផ្ទុះចំនួន២គ្រឿងដែលមានសមត្ថភាពបញ្ជាពីចម្ងាយ ក៏ត្រូវបានរកឃើញក្នុងរថយន្តនៅផ្ទះរបស់ខ្មាន់កាំភ្លើង។
ភ្នាក់ងារ FBI ដាក់ការសង្ស័យថា ខ្មាន់កាំភ្លើង បានឡើងទៅលើអគារដើម្បីធ្វើសកម្មភាពបាញ់ប្រហារ ហើយព្យាយាមបំផ្ទុះឧបករណ៍ទាំងនោះពីលើដំបូលអគារ ប៉ុន្តែឧបករណ៍ទាំងនោះមិនដំណើរការ។

លើសពីនេះ លោក Crooks ក៏បានស្រាវជ្រាវឯកសារពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតីអាមេរិកលោក John F Kennedy ដើម្បីសិក្សាឲ្យបានហ្មត់ចត់ មុនពេលលបធ្វើឃាតលោក ដូណាល់ ត្រាំ។ តាមការពិនិត្យរបស់ FBI លើកុំព្យូទ័ររបស់ខ្មាន់កាំភ្លើង លោក Crooks ចាប់ផ្តើមស្រាវជ្រាវការធ្វើឃាតលោក Kennedy នៅថ្ងៃទី៦ខែកក្កដា ជាថ្ងៃដែលគាត់បានចុះឈ្មោះចូលរួមការជួបជុំរបស់លោក ត្រាំ។
លោក Wray បានគូសបញ្ជាក់ថា Crooks បានឆែកGoogle ដើម្បីដឹងច្បាស់ថាតើ ខ្មាន់កាំភ្លើងឈ្មោះ Lee Harvey Oswaldដែលជាឃាតករនៅទសវត្សរ៍ឆ្នាំ៦០នោះ ស្ថិតនៅចម្ងាយប៉ុន្មានពី ប្រធានាធិបតី Kennedy ពេលគាត់ធ្វើឃាតនៅឆ្នាំ១៩៦៣ ហើយរាល់ព័ត៌មាននោះបានជួយច្រើនដល់ Crooks ក្នុងការធ្វើសកម្មភាព។
សូមបញ្ជាក់ជាថ្មី ហេតុការណ៍លបប្រហារលោក ត្រាំ កាលពីថ្ងៃទី១៤ខែកក្កដា បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណាក្តី លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយក FBI លាតត្រដាងផែនការរបស់ខ្មាន់កាំភ្លើងដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?