Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីថ្មី​របស់អឺរ៉ង់​​ឡើង​កាន់តំណែង​នៅថ្ងៃនេះ ប្រកាស​គាំទ្រក្រុម​សកម្ម​ប្រយុទ្ធ​​​

បានផុស

នៅ

មួយ​ថ្ងៃ​ក្រោយ​​រដ្ឋាភិបាល​​អាល្លឺម៉ង់​​ស្នើ​ឱ្យ​​អ៊ីរ៉ង់​​​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ការ​ផ្ទុះ​អាវុធ​ ​​​រដ្ឋបាល​​នៃ​​ប្រធានា​ធិបតីអ៊ីរ៉ង់ដែលទើបជាប់ឆ្នោតថ្មី ​លោក Masoud Pezeshkian ​បាន​ប្រកាស​គាំទ្រ​​ក្រុម​​​សកម្ម​ប្រយុទ្ធ​​​​ជីហាត​របស់​ប៉ាឡេស្ទីន និងក្រុមហេសបូឡា​របស់​លីបង់ និង​ធានា​ការ​គាំទ្រ​របស់អ៊ីរ៉ង់​ចំពោះ​ពួក​គេ​ ទោះលោក​ខាងលិច​កុំ​ឱ្យ​អ៊ីរ៉ង់​ពង្រីកសង្គ្រាម​។

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Masoud Pezeshkian ​ដែល​ឡើង​កាន់​តំណែងផ្លូវ​ការ​ចាប់​ពីថ្ងៃទី​៣០​កក្កដា​​២០២៤។ EPA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​ការបាញ់​រុក្កែត​ចូល​ទៅកាន់​ទី​លាន​បាល់​ទាត់​មួយ​កន្លែង​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែលជិត​ព្រំ​ដែន​ប្រទេស​លីបង់ ​បណ្តាល​ឲ្យ​យុវជន​និង​កុមារ​​១២​នាក់​ស្លាប់ ប្រទេសអ៊ីស្រាអែល​បាន​​ចោទ​ប្រកាន់​ប្រកាន់​ភ្លាម​ៗ​លើ​​ក្រុមហេសបូឡា និង ប្រកាស​ដាក់​ចំណាត់​ការ​សងសឹក​​ ដោយ​ព្រមាន​«​ពីការ​បង់តម្លៃ​ដ៏​ធ្ងន់ធ្ងរ»។

​នៅថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​​អ៊ីរ៉ង់ លោក Masoud Pezeshkian បានជួប​ជាមួយដឹកនាំក្រុម​ជីហាតអ៊ីស្លាម​ប៉ាឡេស្ទីន​ លោក Ziyad al-Nakhalah និង អនុប្រធានក្រុមហេសបូឡា​ លោក Naim Qassem នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានប្រាប់ពួកគេថា ទីក្រុងតេអេរ៉ង់នឹង​បន្តគាំទ្រក្រុមនេះក្នុងការតស៊ូប្រឆាំងនឹងអ៊ីស្រាអែល។

រដ្ឋបាល​បាន​ដក​ស្រង់​សម្តី​លោក​ប្រធានាធិបតី​ថា​៖«​ការ​គាំទ្រ​ចំណុចស្នូល(អ័ក្ស​)នៃ​ការ​តស៊ូ​គឺជា​កាតព្វកិច្ច​សាសនា និង​ជា​គោលការណ៍​មូលដ្ឋាន​មួយ​នៃ​គោលនយោបាយ​អ៊ីរ៉ង់​»។

យោង​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Mehr មាន​មូលដ្ឋាន​នៅ​ទីក្រុង​តេអេរ៉ង​ មេដឹកនាំអ៊ីរ៉ង់បានចង្អុលបង្ហាញថា៖«ជំហររបស់អ៊ីរ៉ង់ក្នុងការគាំទ្របុព្វហេតុរំដោះទីក្រុងហ្សេរុយសាឡឹម (Jerusalem) មិនផ្លាស់ប្តូរជាមួយរដ្ឋាភិបាលថ្មីដែលបានឡើងកាន់អំណាចនោះទេ។ យើងនឹងមិនទុកបងប្អូនប៉ាឡេស្ទីនរបស់យើង​នៅ​ឯកោ​ជាមួយនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់របបអ៊ីស្រាអែលនោះទេ»។

ភាព​ប្រឈម​ផ្ទុះ​សង្គ្រាម​​​កម្រិត​តំបន់​​​នៅ​​មជ្ឈិម​បូព៌ា​​បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​​ ចាប់តាំង​ពី​​អ៊ីស្រាអែល​ដែល​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពីសម្ព័ន្ធ​​មិត្ត​អាមេរិក​និង​​សមាជិក​អឺរ៉ុប​ខ្លះ បាន​បន្តវាយ​ប្រហារ​​​​​​បោស​សម្ពាត​​​​ក្រុមហាម៉ាស់​​ដែល​​​ផ្តើម​សង្គ្រាម​​​កាល​ថ្ងៃទី​៧ខែ​តុលា​ឆ្នាំ​មុន។

កងកម្លាំងតស៊ូអ៊ីស្លាម ដែលក្រុងតេអេរ៉ង់ចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ និងហៅថា​ជា​«អ័ក្សនៃការតស៊ូ»​ រួមមាន ​មូស្លីម ក្រុមនិកាយស៊ីអ៊ីត​ភាគច្រើន​ ក្រុមប៉ារ៉ាយោធា។ ពួកគេ​ទាំង​នោះ​រួមមានក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ក្រុមហេសបូឡារបស់លីបង់ កម្លាំងតស៊ូអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ ចលនាឧទ្ទាម Houthi របស់យេម៉ែន Ansar Allah និងអង្គភាព​និកាយស៊ីអ៊ីតអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលកំពុងប្រយុទ្ធជាមួយក្រុមភេរវករនៅក្នុងប្រទេសស៊ីរី។

ប្រធានាជាប់ឆ្នោត​ថ្មីរបស់​អឺរ៉ុប​ លោក Masoud Pezeshkian ​ត្រូវ​បាន​​ជាប់ឆ្នោត​​កាល​ថ្ងៃ​ទី៥​ខែកក្កដា ហើយ​ពិធីស្បថចូលកាន់តំណែង​នឹងធ្វើឡើងនៅក្នុងសភានៅថ្ងៃទី៣០​ខែកក្កដានេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម