Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តី​​ម្នាក់ស្លាប់​និង១៤០នាក់ធ្លាក់ខ្លួនឈឺ​ ដោយសារ​​ពុល​អន្ទង់អាំង​ដ៏​ពេញនិយមនៅជប៉ុន​

បានផុស

នៅ

ឧប្បត្តិហេតុពុលអាហារដែលមានអន្ទង់អាំងនៅក្នុងហាង Keikyu ក្នុងទីក្រុង Yokohama បានបណ្តាលឲ្យមនុស្សជាង១៤០នាក់ធ្លាក់ខ្លួនឈឺ និងម្នាក់បានស្លាប់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​៣០ខែកក្កដានេះ។

(រូបភាព៖ istock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shinji Kaneko ប្រធានផ្នែកក្នុង​ហាង Keikyu ក្នុងទីក្រុង Yokohama បានចេញមុខសុំទោស បន្ទាប់ពីអតិថិជនដែលកាលពីសប្តាហ៍មុនបានទិញប្រអប់អាហារថ្ងៃត្រង់ដាក់អន្ទង់អាំងបានធ្លាក់ខ្លួនឈឺដោយមានអាការៈដូចជាក្អួត និងរាគ ខណៈអតិថិជនស្ត្រី​ចំណាស់​ម្នាក់​វ័យ៩០ឆ្នាំ​បានទទួលមរណភាព។

នៅក្នុងអាហារដែលពុលនោះរួមមានអន្ទង់ដែលចម្អិនតាមបែបប្រពៃណីហៅថា «kabayaki»​ ដោយចៀន ដុត និងដាក់ក្នុងល្បាយដែលមាន ទឹកស៊ីអ៊ីវ និងស្រាអង្ករមីរិន ខណៈការស៊ើបអង្កេតរបស់មន្ត្រីសុខាភិបាលបានរកឃើញបាក់តេរីមួយប្រភេទហៅថា Staphylococcus aureus នៅក្នុងអាហារនោះ។ ទាក់ទងបញ្ហានេះដែរ ភោជនីយដ្ឋាន Isesada ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលដំណើរការផ្នែកខាងក្នុងហាង Keikyu ទទួលខុសត្រូវក្នុងការចម្អិនអាហារ និងលក់ផលិតផលអន្ទង់ដោយផ្ទាល់។

(រូបភាព៖ NDTV)

យ៉ាងណាមិញ លោក Kaneko ដែលជាប្រធានផ្នែក ក៏បានសុំទោសនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​និង​ជ្រាលជ្រៅដល់គ្រួសារជនរងគ្រោះ និងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតដោយអាជ្ញាធរសុខភាពសាធារណៈ។

គួរបញ្ជាក់ថា អន្ទង់អាំង ឬ unagi ដែលជាអាហារដ៍ឆ្ងាញ់​និង​ពេញ​និយម​នៅរដូវក្តៅនៅក្នុងប្រទេសជប៉ុន ត្រូវបានបរិភោគទូទាំងពិភពលោកជាពិសេសនៅអាស៊ី ខណៈប្រវត្តិសាស្រ្តរបស់ជប៉ុន បង្ហាញថា វាត្រូវបានបរិភោគនៅប្រជុំកោះរបស់ជប៉ុនរាប់ពាន់ឆ្នាំមកហើយ៕

(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ជូន​ក្រុម​គ្រួសារ​សព​អាកាសយានិក​ទាំង​២​រូប ដែល​ពលី​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ លើ​ខ្នងភ្នំ​យ៉ាវ​យ៉ៃ ខេត្តពោធិ៍សាត់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ស្ត្រីម្នាក់ទៀតហើយនៅខេត្តព្រៃវែង ឈ្នះរង្វាន់ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ម្ចាស់រោងចក្រ សហគ្រាស បានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករស្របតាមច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល ២ ឃុំ ស្រុកស្រីសន្ធរ ចំណេញជិត ៩០ លានរៀល ពីការដេញថ្លៃធ្វើផ្លូវបេតុង ៣០០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាកាសចរណ៍​អឺរ៉ុបជាច្រើន​ផ្អាក​ការ​ហោះហើរ​រវាង​​លីបង់ ដោយ​បារម្ភ​ការសងសឹក​ពីអ៊ីស្រាអែល​

ព័ត៌មានជាតិ៧ ម៉ោង មុន

១០ឆ្នាំចុងក្រោយ ទ័ពអាកាសកម្ពុជាជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ២លើក ស្លាប់មនុស្ស៧នាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅបំពេញបែបបទ ដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មនុស្សរាប់ម៉ឺននាក់​​​នៅ​ភាគខាងត្បូង​មី​យ៉ាន់​ម៉ា​ ត្រូវជម្លៀស​​ ព្រោះទឹកជំនន់វាយប្រហារ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទំនប់ដូនទ្រី​​ប្រើ​បច្ចេកវិទ្យា ចោះទម្លុះ​ភ្នំ​បង្កើត​ជាប្រព័ន្ធ​ធារាសាស្រ្ត​​សម្រេច​ការ​សាងសង់​​បាន​ ៨០%

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រេងដែល​កំពប់ចូល​សមុទ្រ​នៅ​ហ្វីលីពីន​ថ្ងៃ​មុន ហៀរ​ដល់​ភូមិ​នេសាទ និង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម