ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អះអាងសម្លាប់បានមេទ័ពក្រុមហេសបូឡា ក្នុងការវាយប្រហារចូលជ្រៅ ប្រទេសលីបង់
អ៊ីស្រាអែល បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារចូលជ្រៅនៅតំបន់ប៉ែកខាងត្បូង ជាយទីក្រុងបេរូត នៃប្រទេសលីបង់ ដោយសម្លាប់បានមេទ័ពកំពូលរបស់ក្រុមហេសបូឡាឈ្មោះ Fuad Shukr ដែលនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង ខណៈគេក៏បារម្ភផ្ទុះសង្គ្រាមទ្រង់ទ្រាយធំផងដែរ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, មីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងបានវាយប្រហារនៅតំបន់ Dahiyeh ដែលជាមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ចលនាប្រដាប់អាវុធលីបង់ ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។
ភ្លាមៗក្រោយការវាយប្រហារនេះ នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati បានថ្កោលទោសខ្លាំង ចំពោះទង្វើដ៏គឃ្លើនរបស់អ៊ីស្រាអែល ហើយហៅវាថាជាអំពើឧក្រិដ្ឋកម្ម នៅក្នុងប្រតិបត្តិការដ៏ឃោរឃៅ ដែលសម្លាប់ជនស៊ីវិល ទាំងរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។

យ៉ាងណាក្តី គេមិនដឹងច្បាស់ទេថាតើលោក Fuad Shukr ពិតជាស្លាប់មែនឬអត់ ព្រោះក្រុមហេសបូឡា ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ណាមួយដែរ ទាំងដែលរឿងនេះ មានការអះអាងតែពីសំណាក់ភាគីអ៊ីស្រាអែល ម្ខាងប៉ុណ្ណោះ។
លោក Fuad Shukr ត្រូវគេជឿថា ជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំ ហេសបូឡា លោក Hassan Nasrallah ខណៈបុរសម្នាក់នេះហើយ គឺជាអ្នកដើរតួសំខាន់ នៅក្នុងការបំផ្ទុះគ្រាប់បែកឆ្នាំ១៩៨៣ លើបន្ទាយកងម៉ារីនអាមេរិកនៅទីក្រុងបេរូត ដែលសម្លាប់យោធាអាមេរិកចំនួន២៤១នាក់។ ក្រោយមក សហរដ្ឋអាមេរិក ក៏ប្រកាសជូនរង្វាន់ជាទឹកប្រាក់ ៥លានដុល្លារ ដល់អ្នកណា ដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួន លោក Fuad Shukr។

ការវាយប្រហារនេះ ត្រូវបានមន្ត្រីទីក្រុងហ្ស៊េរុយសាឡិម អះអាងថា ដើម្បីសងសឹកចំពោះការបាញ់រ៉ុកកែតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលើតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដែលសម្លាប់មនុស្សចំនួន១២នាក់ ភាគច្រើនជាកុមារ ត្បិតក្រុមហេសបូឡា បដិសេធទទួលខុសត្រូវក៏ដោយ។
នោះគឺជាឧបទ្ទវហេតុដ៏សាហាវបំផុតនៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា ក្តៅពុះកញ្ជ្រោល ក្រោយសង្គ្រាមថ្មីនៅហ្គាហ្សា កើតឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តំបន់មជ្ឈិមបូព៌ាប្រឈមការផ្ទុះសង្គ្រាមគ្រប់ច្រក

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ