Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃ ជាប់ព្រំដែនកម្ពុជា បិទសាលារៀន ព្រោះទឹកជំនន់ធ្ងន់ធ្ងរ

បានផុស

នៅ

ដោយសារតែស្ថានភាពគ្រោះទឹកជំនន់ មើលទៅហាក់ដូចជាមានគ្រោះថ្នាក់ ខេត្ត Trat​ នៃប្រទេសថៃ ដែលជាខេត្តព្រំដែនជាប់ប្រទេសកម្ពុជា បានសម្រេចបិទសាលារៀនមួយចំនួន ដើម្បីបង្ការគ្រោះថ្នាក់។

(រូបថត៖ Jakkrit Waewkraihong)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៣០ខែកក្កដាឆ្នាំ២០២៤, អាជ្ញាធរបានសម្រេចបិទសាលារៀន ចំនួន៥កន្លែង ក្នុងស្រុក Khao Saming ជាបណ្តោះអាសន្ន ព្រោះតែទឹកជំនន់នៅធ្ងន់ធ្ងរ ហើយជន់លិចដល់ផ្ទះប្រជាពលរដ្ឋ ជាពិសេសផ្ទះដែលមានកូនត្រូវទៅរៀន។

តាមសេចក្តីរាយការណ៍ ទឹកជំនន់ជម្រៅជាង១ម៉ែត្រ បានជន់លិចផ្ទះប្រហែល១០០ខ្នងនៅស្រុក Khao Saming និងសហគមន៍ Tha Krathon ធ្វើឲ្យប្រជាពលរដ្ឋជាប់ក្នុងផ្ទះ ចង់ចេញទៅណាក៏មិនរួច។

(រូបថត៖ Jakkrit Waewkraihong)

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប៉ូលិសនិងក្រុមជួយសង្គ្រោះ បានបន្តផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកនៅជាប់គាំងទាំងនោះ ហើយជូនដំណឹងជាបន្តបន្ទាប់ អំពីស្ថានភាពកម្ពស់ទឹក និងនៅឈរជើងត្រៀមចាត់វិធានការ ប្រសិនបើមានករណីបន្ទាន់ណាមួយ កើតឡើង។

សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់ការិយាល័យឧតុនិយមខេត្ត Trat, ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៨ខែកក្កដា ភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ៣ ០៨៦.១ មិល្លីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល៣២ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ជួបគ្រោះផ្ទួនៗ រញ្ជួយដីផង ទឹកជំនន់ផង ឥឡូវបាក់អណ្តូងរ៉ែ ស្លាប់កម្មករទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម