Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កំពុងគិត ចង់កែច្បាប់រើសទាហាន

បានផុស

នៅ

ក៏ព្រោះតែមានតម្អូញតម្អែរពីសំណាក់ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធច្បាប់រើសទាហាន ស្រាប់តែ ក្រសួងការពារជាតិវៀតណាម បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងពិចារណាកែប្រែច្បាប់ពីមុន ដែលហាមប្រាមអ្នកមានចាក់សាក់លើដងខ្លួន មិនឲ្យចូលបម្រើការក្នុងជួរកងទ័ព។

(រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃអង្គារទី៣០ខែកក្កដា, ក្រសួង​បាន​ធ្វើ​សេចក្តី​ប្រកាស​ ​បន្ទាប់​ពី​​ស្តាប់​មតិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត Tay Ninh នៅភាគ​ខាង​ត្បូង ​ក៏​ដូច​ជា​ពី​តំបន់​មួយ​ចំនួន​ទៀត ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

មានសេចក្តីរាយការណ៍ថា ព្រោះតែមិនចង់ចូលធ្វើទាហាន យុវជនវៀតណាមមួយចំនួន នាំគ្នាទៅចាក់សាក់ ហើយដោយសារបញ្ហានេះ ពលរដ្ឋបានជំរុញក្រសួងការពារជាតិ គួររើសបុរសដែលមានចាក់ឲ្យចូលធ្វើទាហានដែរទៅ ដើម្បីការស្មើភាពគ្នានៅក្នុងសង្គម និងធានាថា មានអ្នកពោរពេញដោយសមត្ថភាពគ្រប់គ្រាន់ ត្រូវបានរើសឲ្យចូលបម្រើក្នុងជួរកងទ័ព។

(រូបថត៖ VN Express)

យោងតាមក្រសួង, ច្បាប់បច្ចុប្បន្នទាក់ទងនឹងការចាក់សាក់ គឺជាផ្នែកមួយនៃស្តង់ដារនយោបាយនិងសីលធម៌ សម្រាប់ការជ្រើសរើសពលរដ្ឋឲ្យចូលបម្រើយោធា។ ប្រជាពលរដ្ឋនឹងមិនត្រូវបានជ្រើសរើសទេ ប្រសិនបើរាងកាយរបស់ពួកគេមានស្នាមសាក់។

ការចាក់សាក់នៅកន្លែងដែលអាចមើលឃើញដូចជាលើមុខ ក្បាល ក កំភួនដៃ ភ្លៅ ភាគច្រើននៃខ្នង ទ្រូង ឬពោះ គឺសុទ្ធតែត្រូវបានចាត់ទុកថា មិនអាចទទួលយកបាន។

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងបានចេញសេចក្តីណែនាំដោយបញ្ជាក់ថា ប្រសិនបើការចាក់សាក់តូច លើកន្លែងមើលមិនឃើញ ហើយមិនប៉ះពាល់ដល់សីលធម៌ វិន័យ ឬបរិស្ថាននោះ ប្រជាពលរដ្ឋដែលមានស្នាមសាក់បែបនេះ ក៏នៅតែត្រូវបានពិចារណារើសចូលបម្រើក្នុងជួរយោធា ដដែល។

ដូច្នេះហើយ ឥឡូវ ក្រសួងកំពុងគិតគូរពីបញ្ហានេះមែនទែន ហើយគេរំពឹងថា ក្រសួងនឹងចេញសេចក្តីសម្រេច នាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ជួបគ្រោះផ្ទួនៗ រញ្ជួយដីផង ទឹកជំនន់ផង ឥឡូវបាក់អណ្តូងរ៉ែ ស្លាប់កម្មករទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៨ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម