ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់ដោយសារបំណាក់ដីនៅឥណ្ឌា កើនជាង១២០នាក់ហើយ
មនុស្សយ៉ាងហោចណាស់ចំនួន១២៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលឲ្យមានបំណាក់ដីនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃអង្គារទី៣០ខែកក្កដាឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/1722314630-2764.avif)
ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែត្រូវបានរារាំងដោយសារភ្លៀងធ្លាក់ខ្លាំង និងមានការបាក់ស្ពានដ៏សំខាន់មួយ ដែលធ្វើឲ្យសេវាសង្គ្រោះបន្ទាន់មិនទាន់អាចទៅដល់កន្លែងកើតហេតុ។ អាជ្ញាធរក្នុងតំបន់ បានបង្ហាញក្ដីបារម្ភថា តួលេខអ្នកស្លាប់និងរបួសអាចបន្តកើនឡើងបន្ថែមទៀត ខណៈមនុស្សប្រមាណ១០០នាក់កំពុងជាប់គាំងខ្លួននៅក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០១៨។
ទាហានជាង២០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កងកម្លាំងសន្តិសុខក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ អភិបាលរដ្ឋ Kerala លោក Pinari Vijayan បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ការបាក់ដីកាលពីថ្ងៃអង្គារបានបំផ្លាញតំបន់ទាំងស្រុង»។ លោកអភិបាលបានបន្ថែមថា មន្ទីរពេទ្យក្នុងតំបន់កំពុងព្យាបាលអ្នករបួសយ៉ាងហោចណាស់១២៣នាក់ ហើយមនុស្សជាង៣០០០នាក់ត្រូវបានជួយសង្គ្រោះ និងបាននាំទៅកាន់ទីតាំងជុំរុំសង្គ្រោះចំនួន៤៥កន្លែង។
ចំណែកលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា លោកបាននិយាយជាមួយលោក Vijayan រួចហើយ និងធានាផ្ដល់ជំនួយរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះក្នុងរដ្ឋ Kerala។ លោក Modi បានប្រកាសថា សំណងប្រមាណ២៣៨៨ដុល្លារនឹងត្រូវផ្ដល់ជូនក្រុមគ្រួសារអ្នកស្លាប់ និងថវិកាប្រមាណជិត៦០០ដុល្លារសម្រាប់អ្នករងរបួស៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?