Connect with us

ព័ត៌មានអន្ដរជាតិ

សង្ខេប​ជុំវិញ​​ការ​បាញ់ប្រហារ​របស់​យោធា​អ៊ីស្រាអែល​​​​លើ​ក្រុមហេសបូឡា​នៅ​លីបង់​

បានផុស

នៅ

​​មនុស្ស​ម្នារចេញ​មក​ត្រួតពិនិត្យ​​ការ​ខូចខាត​ក្រោយ​ការ​បាញ់​ប្រហារ​​របស់​អ៊ីស្រាអែល។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​​សកម្ម​ប្រយុទ្ធ​​​ ហេសបូឡា (Hezbollah)​មាន​មូល​ដ្ឋាន​​​នៅ​ទីក្រុងបេរូត (Beirut) ​​ប្រទេសលីបង់​ និង​​កងទ័ព​​​អ៊ីស្រាអែល​ជា​រឿង«ជៀស​មិនផុត»។ តើការ​​បាញ់ផ្លោង​​តាមផ្លូវអាកាស​របស់​អ៊ីស្រាអែល​​នេះ​​បង្កមហន្តរាយ​អ្វីខ្លី​ដល់​ពេល​នេះ កម្ពុជា​ថ្មី​សូម​ជូន​សង្ខេប​ហេតុការណ៍​ដូច​ខាងក្រោម៖

·       ​ចំនួន​អ្នកបាត់​បង់​ជីវិត​​កើន​ដល់​៣​នាក់ ខណៈអ្នករងបួស​​​កើន​ដល់​យ៉ាងហោច​ណាស់​៧៣​​នាក់ បន្ទាប់​ការ​បាញ់ប្រហារ​កើត​ឡើង​នៅពេលយប់​។​

·       ​​ក្នុង​ចំណោម​អ្នក​បាត់បង់ជីវិត​​​ទាំង​៣​នាក់នោះ មាន​២នាក់ជា​កុមារ​ អាយុ ៤​និង​៦​ឆ្នាំ

·       ​​យន្តហោះ​​​អ៊ីស្រាអែល​​បាន​បាញ់​មីស៊ីល​​៤គ្រាប់​​សំដៅ​ទៅ​​ជា​យ​ក្រុង​​​តបេរូត​ជា​ទីដែល​គេ​​ដឹង​ថា ជាមូលដ្ឋាន​​ឈរជើង​របស់​ក្រុម​ហេសបូឡ

·       ​​ការ​វាយ​ប្រហាររបស់​អ៊ីស្រាអែល​ត្រូវ​គេ​ដឹង​ថា ​​សំដៅ​​ប៉ង​យក​ជីវិត​របស់​មេបញ្ជាការ​យោធា​​​របស់​ក្រុមសកម្ម​ប្រយុទ្ធ​ហេសបូឡា លោក Fouad Shukr។

·       ​យោង​តាម​ការ​ចេញ​ផ្សា​យ​របស់​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS លោក Fouad Shukr បាន​រួច​ផុត​ជីវិត​ពីការ​វាយ​ប្រហារ​នេះ​និង​​ត្រូវ​បញ្ជួន​ទៅមន្ទីរពេទ្យ។​ ប៉ុន្តែ​ BBC បាន​សរសេរឈ្មោះមេបញ្ជាការរូប​នេះ ជា Mushin Shukr ដែល​អ៊ីស្រាអែល​ អះអាងថា បាន​ស្លាប់​ហើយ។

·       នាយរដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាន​ថ្កោល​ទោស​​​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល ដោយ​ហៅ​ថា ជា​«ការ​ប្រព្រឹត្តបទ​ឧកិ្រដ្ឋ​សង្គ្រាម»។​

·       ​​ការ​វាយ​ប្រហារ​​របស់​អ៊ីស្រាអែល​​​​នាពេល​នេះ ​កើត​ឡើង​ដែល​ជា​ផ្នែក​នៃ​ការ​សងសឹក លើ​ក្រុម​ហេសបូឡា​ដែល​ត្រូវបាន​គេ​ជឿថា បាន​បាញ់​គ្រាប់​រុក្កែត​ចូល​ទីលាន​បាល់​ទាត់​មួយ​នៅ​​តំបន់​​ Golan Heights ដែលគ្រប់គ្រង​​ដោយ​អ៊ីស្រាអែល  និង​បាន​សម្លាប់​កុមា​រ​និង​យុវជន​​​១២​រូប​។

·       ​ជាការ​ឆ្លើយតប​ចំពោះ​ការ​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល ក្រុមហេសបូឡា បាន​បាញ់​ប្រហារ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ ប៉ុន្មាន​មិនមាន​សេចក្តីរាយការណ៍​ពី​ការ​បាត់បង់​ជីវិត និង​ការ​បង្កមហន្តរាយ​​ទេ។

·       ប្រទេស​អ៊ីរ៉ង់​​ដែល​គាំទ្រ​​ក្រុមហេសបូឡា​ឥតងាករ៉េនោះ បាន​​ទាម​ទារ​​ ក្រុមប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ថ្កោលទោស​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​លើ​ទីក្រុង​បែរូត​។​

·       ​រដ្ឋមន្ត្រីការបរទេស​​រុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ ​និង ​រដ្ឋមន្ត្រីការបរទេស​​កាតា បាន​ពិភាក្សា​សម្របសម្រួល​​​ដំណោះស្រាយ​នៅ​​មជ្ឈិមបូព៌ា​។

ក្រុមយោធាលីបង់​​ត្រួតពិនិត្យ​កន្លែង​រង​ការវាយប្រហារ​។ EPA
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម