ព័ត៌មានអន្ដរជាតិ
ស្លាប់១១នាក់ នៅក្នុងបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅវ៉េណេស៊ុយអេឡា
យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានបាត់បង់ជីវិតនៅក្នុងបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីថ្ងៃអាទិត្យរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីមេបក្សកាន់អំណាច លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានប្រកាសពីជោគជ័យសម្រាប់អាណត្តិទី៣របស់ខ្លួន និងបន្តកាន់តំណែងរយៈពេល៦ឆ្នាំថែមទៀត។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅតាមតំបន់ជាច្រើនក្នុងប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃអង្គារ ដោយទាមទារឲ្យលោក ម៉ាឌូរ៉ូ ទទួលស្គាល់ថាគណបក្សប្រឆាំងដែលដឹកនាំដោយលោក Edmundo Gonzalez ជាអ្នកឈ្នះការបោះឆ្នោត ផ្ទុយពីលទ្ធផលត្រូវបានប្រកាសកាលពីថ្ងៃចន្ទរបស់រដ្ឋាភិបាល ដែលមិនបានបង្ហាញពីការរាប់សន្លឹកឆ្នោតលម្អិតនៅតាមមណ្ឌលនីមួយៗនោះទេ។
គណបក្សប្រឆាំង បានបញ្ជាក់ថា ស្ថាប័នរៀបចំការបោះឆ្នោតស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាច ហើយនិយាយថា លោក Gonzalez ទទួលបានសម្លេងគាំទ្រច្រើនជាងទ្វេដងឯណោះ បើប្រៀបធៀបនឹងលោក ម៉ាឌូរ៉ូ ដោយផ្អែកតាមទិន្នន័យសន្លឹកឆ្នោតចំនួន៩០%ដែលបក្សប្រឆាំងបានទទួល។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡារបស់លោក ម៉ាឌូរ៉ូ បានចាត់ទុកបាតុកម្មនេះថាជា «រដ្ឋប្រហារ» ហើយចោទប្រកាន់មេបក្សប្រឆាំង និងបក្ខពួកថាជាអ្នកនៅពីក្រោយការបង្កអំពើហិង្សា។ លោក ម៉ាឌូរ៉ូ បានថ្លែងតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋថា បាតុករបក្សប្រឆាំងបានវាយដំលើជនស៊ីវិល និងដុតភ្លើង ហើយលោក ម៉ាឌូរ៉ូ បានទាមទារឲ្យមានការបកស្រាយពីលោក Gonzalez។
ពាក់ព័ន្ធនឹងបញ្ហានេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅប្រទេសវេណេស៊ុយអេឡា។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ប្រឈមនឹងហានិភ័យនៃភាពឯកោខាងការទូត ខណៈដែលប្រទេសកាន់តែច្រើន សូម្បីតែសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួន បានចោទសួរពីកង្វះតម្លាភាពនៃការបោះឆ្នោតដែលហាក់ដូចជាបានបំពានលើបទដ្ឋានអន្តរជាតិ។
ជាចំណាត់ការតបត លោក ម៉ាឌូរ៉ូ បានកោះហៅទូតខ្លួន និងបណ្តេញទូតនៃប្រទេសស្ទើរទាំងអស់នៅអាមេរិកឡាទីន ដោយសារតែការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស និង ចោទប្រទេសទាំងនោះថា ជ្រៀតជ្រែកកិច្ចការប្រទេសខ្លួន។

គណកម្មាធិការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សកាន់អំណាច បានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា លទ្ធផលបោះឆ្នោតនៅថ្ងៃអាទិត្យបង្ហាញថា លោក ម៉ាឌូរ៉ូ បានទទួលសម្លេងគាំទ្រចំនួន ៥១,២% ហើយជាអ្នកឈ្នះលើការបោះឆ្នោតដែលមិនអាចប្រកែកតវ៉ាបាន រួចលោកនឹងត្រូវឡើងកាន់តំណែងបន្តរយៈពេល៦ឆ្នាំបន្ថែមទៀត។ លោក ម៉ាឌូរ៉ូ បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៣។ ចំណែកឯបក្សប្រឆាំងដែលដឹកនាំដោយលោក Edmundo Gonzalez មានសម្លេងគាំទ្រ ៤០,២%។
បក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា បានជំទាស់នឹងលទ្ធផលបោះឆ្នោត ហើយទាមទារឲ្យលោក ម៉ាឌូរ៉ូ ប្រគល់ក្រដាសព្រីននូវកំណត់ត្រាលទ្ធផលឆ្នោតចំនួន ៣ម៉ឺនសន្លឹក ដែលបានចុះហត្ថលេខា និងចុះកាលបរិច្ឆេទដោយបុគ្គលិកបោះឆ្នោត និងអ្នកសង្កេតការណ៍បក្សប្រឆាំង។ បក្សប្រឆាំង បានសង្កត់ធ្ងន់ទៀតថា តួលេខនៃលទ្ធផលមិនត្រូវបង្ហាញតែនៅលើវិបសាយរដ្ឋាភិបាលនោះទេ៕
ដោយ៖ ឈាង
ចុចអាន៖ ផ្ទុះបាតុកម្មនៅវ៉េណេស៊ុយអេឡា ក្រោយប្រកាសលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ