Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ! មេ​ដឹក​នាំ​កំពូល​ក្រុម​ហាម៉ាស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់

បានផុស

នៅ

ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​នៅ​ថ្ងៃ​នេះ​ថា មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​លោក Ismail Haniyeh ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​​​រដ្ឋធានី Tehran ប្រទេស​អ៊ីរ៉ង់។

លោក Ismail Haniyeh (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ចលនា​តស៊ូ​ប៉ាឡេស្ទីន បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖​ «​ក្រុម​ជន​ក្បត់ Zionist បាន​លួច​វាយ​ឆ្មក់​លំនៅដ្ឋាន​របស់​លោក ( Ismail Haniyeh) នៅ​ក្នុង​រដ្ឋធានី Tehran។ លោក​បាន​ទៅ​អ៊ីរ៉ង់ ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​ស្បថ​​​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​នៃ​​សាធាណរដ្ឋ​អ៊ីស្លាម លោក Masoud Pezeshkian»។

ពាក់ព័ន្ធ​នឹង​ដំណឹង​នេះ ក្រុម​ទាហាន​អ៊ីស្រាអែល សុំ​មិន​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ តែ​លោក Amihai Eliyahu រដ្ឋមន្ត្រី​​បេតិកភណ្ឌ​អ៊ីស្រាអែល បាន​និយាយ​ថា៖ «ការ​ស្លាប់​របស់ Haniyeh នឹង​ធ្វើ​ឲ្យ​ពិភពលោក​ប្រសើរ​ឡើង»។

កើត​នៅ​ក្នុង​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​១៩៦២​នៅ​ក្នុង​ជុំរុំ​ភៀស​ខ្លួន Al-Shati តំបន់​ហ្គាហ្សា​ស្ទ្រីប លោក Ismail Haniyeh ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រមុខ​ដឹក​នាំ​ក្រុម​ហាម៉ាស​​នៅ​ក្នុង​ឆ្នាំ​២០១៧។ លោក​ធ្លាប់​ធ្វើ​ជា​​នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន ក្នុង​ឆ្នាំ​២០០៦ ក្រោយ​ក្រុម​ហាម៉ាស​បាន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ តែ​ត្រូវ​​បាន​ដក​តំណែង​វិញ​នៅ​ឆ្នាំ​បន្ទាប់ ក្រោយ​ពី​​​​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​​​ក្រុម​ហាម៉ាស និង​​បក្ស Fatah របស់​ប្រធានាធិបតី​​ប៉ាឡេស្ទីន​លោក Mahmoud Abbas។

លោក Haniyeh បាន​ជាប់​ពន្ធនាគារ​​រយៈពេល​៣​ឆ្នាំ​នៅ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​១៩៨៩ ហើយ​ត្រូវ​និរទេស​ខ្លួន​​​ក្នុង​ឆ្នាំ​១៩៩២​ទៅ​តំបន់​ដែល​គ្មាន​អ្នក​គ្រប់គ្រង​​នៅ​រវាង​​ប្រទេស​លីបង់ និង​ប្រទេស​អ៊ីស្រាអែល។ លោក​បាន​បន្ត​ទៅ​​រស់នៅ​ក្នុង​ប្រទេស​កាតា​​​ ក្រោយ​ចាក​ចេញ​​ពី​តំបន់​ហ្គាហ្សា​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​ក្លាយ​ជា​​អ្នក​សម្របសម្រួល​យ៉ាង​សកម្ម​ដើម្បី​បញ្ចប់​​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

ចរាចរណ៍៧ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

សន្តិសុខសង្គម៤៤ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម