ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងប៉ះពាល់មនុស្សជាង១លាននាក់នៅខេត្ត Hunan ប្រទេសចិន
ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់ប្រជាជនចំនួន ១,១៥ លាននាក់នៅក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន ចាប់តាំងពីថ្ងៃទី២៦ខែកក្កដានាំឲ្យខាតបង់សេដ្ឋកិច្ចប្រហែល ៦,១៣ពាន់លានយ័ន (ប្រហែល ៨៤៧លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTNរបស់ប្រទេសចិននៅថ្ងៃទី៣១ខែកក្កដានេះ។

ព្យុះភ្លៀងដែលទទួលរងឥទ្ធិពលពីព្យុះទីហ្វុង Gaemi បានបង្ខំឱ្យមានការជម្លៀសមនុស្សជិត១០ម៉ឺននាក់នៅក្នុងខេត្ត Hunan ដោយ៤៩,៨០០នាក់ ត្រូវការជំនួយសង្គ្រោះបន្ទាន់ ខណៈភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានបំផ្លាញដំណាំចំនួន១០៧,៥០០ ហិកតា ដែលក្នុងនោះ ១៧,១០០ ហិកតាបានខូតខាតទាំងស្រុង។
បច្ចុប្បន្ននេះ ខេត្ត Hunan កំពុងត្រៀមវិធានការឆ្លើយតបចំពោះទឹកជំនន់ដែលកើនឡើងខ្ពស់បំផុតទីពីរនៅក្នុងប្រព័ន្ធព្រមានបួនកម្រិត ខណៈតំបន់និងស្រុកសរុបចំនួន ៧៨ ក្នុងខេត្តបានរក្សាកម្រិតផ្សេងគ្នានៃការឆ្លើយតបគ្រាអាសន្ន ដែលក្នុងនោះទីក្រុង Zixing និង Huarong បានឆ្លើយតបសង្គ្រោះបន្ទាន់កម្រិត I។ គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ឧទ្ធម្ភាគចក្របានហោះហើរចំនួន ១៨១គ្រឿង បានដឹកសម្ភារៈផ្គត់ផ្គង់ចំនួន៤៨,៤ តោន និងបានផ្ទេរអ្នករងរបួសចំនួន ៦១នាក់ ក្នុងរយៈពេលហោះហើរសរុបចំនួន ៧០ម៉ោង។

ក្រៅពីទឹកស្អាត អង្ករ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត ម៉ាស៊ីនភ្លើងចំនួន២៥ នឹងត្រូវដឹកជញ្ជូនទៅកាន់ភូមិនានាដែលកំពុងដាច់ចរន្តអគ្គិស ខណនាយកដ្ឋានឧតុនិយមខេត្តបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅភាគពាយ័ព្យខេត្តនេះរយៈពេលពីមួយទៅពីរថ្ងៃបន្ទាប់ថែមទៀត ។
យោងតាមលោក Fu Jinling អគ្គនាយកនៃនាយកដ្ឋានសំណង់សេដ្ឋកិច្ចនៃក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះថាប្រទេសចិនបានបែងចែកប្រាក់សរុបចំនួន១១,៥ ពាន់លានយ័ន (ប្រហែល ១,៥៦ ពាន់លានដុល្លារ) ដើម្បីជួយដល់ការសង្គ្រោះគ្រោះមហន្តរាយនៅឆ្នាំនេះ។
គួរបញ្ជាក់ថាប្រទេសចិនមានប្រព័ន្ធឆ្លើយតបបន្ទាន់ចំនួនបួនសម្រាប់ការគ្រប់គ្រងទឹកជំនន់ ដោយកម្រិត I ជាការឆ្លើយតបបន្ទាន់បំផុត និងប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួន ៤ កម្រិត ជាមួយនឹងពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច លឿង និងខៀវ៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ