Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅ! អ៊ីរ៉ង់ ប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរ

បានផុស

នៅ

ពេលនេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងប្រៀបបានទៅនឹងគ្រាប់បែកហៀបនឹងផ្ទុះ ខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសពីការប្តេជ្ញាចិត្តសងសឹកទៅអ៊ីស្រាអែលវិញ ជុំវិញការធ្វើឃាតមេក្រុមហាម៉ាស ហើយប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ។

មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Newsweek នៅថ្ងៃពុធទី៣១ខែកក្កដា, លោក Khamenei ​ប្រកាសថា «អ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ ចំពោះទង្វើរបស់ខ្លួន ក្រោយការស្លាប់លោក Ismail Haniyeh ក្នុងការវាយប្រហារពីអាកាសនៅរដ្ឋធានី តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ យើងចាត់ទុកការសងសឹកនេះ គឺជាកាតព្វកិច្ចរបស់យើង។ Haniyeh គឺជា ភ្ញៀវជាទីស្រឡាញ់នៅក្នុងផ្ទះរបស់យើង»។

តាមការបញ្ជាក់ពីសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al Hadath ឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស Haniyeh គឺត្រូវគេធ្វើឃាតនៅម៉ោងប្រហែល២:០០ រំលងអធ្រាត្រ ដោយប្រើមីស៊ីលបញ្ជាពីចម្ងាយ (Guide Missile)។

លោក Ismail Haniyeh (រូបភាព៖ AP)

ភ្លាមៗក្រោយការធ្វើឃាត, ក្រុម​ចលនា​តស៊ូ​ប៉ាឡេស្ទីន បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ «​ក្រុម​ជន​ក្បត់ Zionist បាន​លួច​វាយ​ឆ្មក់​លំនៅដ្ឋាន​របស់​លោក Ismail Haniyeh នៅ​ក្នុង​រដ្ឋធានី តេហេរ៉ង់។ លោក​បាន​ទៅ​អ៊ីរ៉ង់ ដើម្បី​ចូលរួម​​ពិធី​ស្បថ​​​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​នៃ​​សាធាណរដ្ឋ​ឥស្លាម លោក Masoud Pezeshkian»។

ការធ្វើឃាតនេះកើតឡើងនៅថ្ងៃតែមួយដែលអ៊ីស្រាអែល បញ្ជាក់ថា ខ្លួនក៏បើកការវាយប្រហារចូលជ្រៅនៅតំបន់ប៉ែកខាងត្បូង ជាយទីក្រុងបេរូត នៃប្រទេសលីបង់ ដោយសម្លាប់បានមេទ័ពកំពូលរបស់ក្រុមហេសបូឡាឈ្មោះ Fuad Shukr ផងដែរ។

តាមការចុះផ្សាយរបស់ BBC, មីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងបានវាយប្រហារនៅតំបន់ Dahiyeh ដែលជាមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ចលនាប្រដាប់អាវុធលីបង់ ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។

(រូបថត៖ AP)

ការវាយប្រហារនេះ ត្រូវបានមន្ត្រីទីក្រុងហ្ស៊េរុយសាឡិម អះអាងថា ដើម្បីសងសឹកចំពោះការបាញ់រ៉ុកកែតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលើតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដែលសម្លាប់មនុស្សចំនួន១២នាក់ ភាគច្រើនជាកុមារ ត្បិតក្រុមហេសបូឡា បដិសេធទទួលខុសត្រូវក៏ដោយ។

នោះគឺជាឧបទ្ទវហេតុដ៏សាហាវបំផុតនៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា ក្តៅពុះកញ្ជ្រោល ក្រោយសង្គ្រាមថ្មីនៅហ្គាហ្សា កើតឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល អះអាងសម្លាប់បានមេទ័ពក្រុមហេសបូឡា ក្នុងការវាយប្រហារចូលជ្រៅ ប្រទេសលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៣ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៥ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម