ព័ត៌មានអន្ដរជាតិ
ជាង១១០ថ្ងៃ ជីវិតរបស់លោក Haniyeh ត្រូវបញ្ចប់ដូចជីវិតកូនៗនិងចៅៗ
បន្ទាប់ពីបាត់បង់ជីវិតកូនៗនិងចៅៗ រយៈពេល៣ខែនិង២០ថ្ងៃ មេដឹកនាំនយោបាយដ៏សំខាន់របស់ក្រុមហាម៉ាស លោក Ismail Haniyeh បានបាត់បង់ជីវិតក្រោមគ្រាប់អាវុធអ៊ីស្រាអែលក្រោមការបញ្ជាបាញ់ពីចម្ងាយបង្កការភ្ញាក់ផ្អើលទូទាំងសកលលោក ហើយ ក្តីសង្ឃឹមក្នុងការចរចាបទឈប់បាញ់ដើម្បីបញ្ចប់សង្គ្រាមត្រូវរលាយសាបសូន្យ។

កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ មេដឹកនាំនយោបាយដ៏លេចធ្លោក្នុងទំនាក់ទំនងការទូតរបស់ក្រុមហាម៉ាសរូបនេះ បានបាត់បង់ជីវិតកូនប្រុស៣នាក់និងចៅៗ៤នាក់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាដោយសារការបាញ់ផ្លោងតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល ដែលសងសឹកចំពោះក្រុមហាម៉ាសឆ្មក់ចូលទឹកដីអ៊ីស្រាអែលសម្លាប់មនុស្សយ៉ាងហោច១២០០នាក់ ព្រមទាំងចាប់ជាចំណាប់ខ្មាំង២៤០នាក់។
មរណៈភាពរបស់ លោក Ismail Haniyeh នៅថ្ងៃទី៣០ខែកក្កដាក្នុងការបញ្ជាបាញ់ប្រហារពីចម្ងាយនៅម៉ោងប្រហែល២រំលងអាធ្រាត្រ ចំពេលដែលប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់៣៩៤០០នាក់បាត់បង់ជីវិត និងរងរបួសចំនួន៩០៩៩៦នាក់ ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សាចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
លោក Ismail Haniyeh ត្រូវបានគេដឹងថា បានកាន់កាប់តួនាទីកំពូលរបស់ក្រុមហាម៉ាសក្នុងឆ្នាំ២០១៧ ហើយ លោកតែងតែធ្វើដំណើរចុះឡើងរវាងប្រទេសតួកគីនិងប្រទេសកាតា ដែលធ្វើឱ្យលោកក្លាយជាអ្នកចរចាដ៏សំខាន់ជាមួយប្រទេសសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក។
កូនប្រុសទាំង៣របស់លោកដែលបាត់បង់ជីវិតកាលពីថ្ងៃទី១០ខែមេសា មានឈ្មោះ Hazem Amir និង Mohammad ពេលដែលពួកគេបើកបររថយន្តហើយយោធាអ៊ីស្រាអែលបានបញ្ជាបាញ់តាមផ្លូវអាកាស។
ក្រៅពីការបាត់បង់កូនប្រុស លោក Ismail Haniyeh ក៏បានបាត់បង់ចៅៗចំនួន៧នាក់ ដោយក្នុងនោះ ចៅប្រុសម្នាក់ និង ចៅស្រីចំនួន៤នាក់ក្នុងហេតុការណ៍បាញ់តាមផ្លូវអាកាសកាលពីខែមេសានោះ។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រដែលដកស្រង់សេចក្តីប្រកាសរបស់ក្រុមហាម៉ាស។
ទោះបីយ៉ាងណាក៏ដោយ ការបាញ់ប្រហារលើលោក Ismail Haniyeh បានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងក្នុងចំណោមក្រុមចលនាតស៊ូប្រឆាំងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ប៉ុន្តែមេដឹកនាំពិភពលោកសំខាន់ៗហាក់រក្សាភាពស្ងាត់ស្ងៀម ដោយចេញសេចក្តីថ្លែងការណ៍ថ្កោលទោសត្រឹមមន្ត្រីការទូតថ្នាក់ក្រោម។
ប្រទេសរុស្ស៊ីចេញប្រតិកម្មត្រឹមកម្រិតអនុរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ ខណៈក្រសួងការបរទេសចិនក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែរ។ ក្រៅពីនោះមានតែប្រទេសនៅអារ៉ាប់មួយចំនួនដែលមានប្រវត្តិមិនចុះសម្រុងជាមួយអ៊ីស្រាអែល ទើបបង្ហាញប្រតិកម្មចំពោះមរណៈភាពរបស់លោក Haniyeh៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច