Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំង F-16 ទៅដល់ដៃ អ៊ុយក្រែន ហើយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, ពេលនេះ យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានទៅដល់ដៃអ៊ុយក្រែនហើយ។

(រូបថត៖ Alamy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប្រភពខាងលើមិនបានបញ្ជាក់ទេថាតើ យន្តហោះទាំងនោះមានប៉ុន្មានគ្រឿង ហើយជាជំនួយរបស់ប្រទេសណា ខណៈរដ្ឋាភិបាលទីក្រុងកៀវ ក៏មិនទាន់និយាយអ្វីដែរចំពោះរបាយការណ៍នេះ។

ម្យ៉ាងវិញទៀត Bloomberg ក៏ផ្សាយដែរថា គេនៅមិនច្បាស់ទេថាតើពីឡុតអ៊ុយក្រែន ដែលលោកខាងលិចខិតខំបណ្តុះបណ្តាលខ្លាំងបំផុតនោះ អាចប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះ ភ្លាមៗដែរឬក៏អត់។

(រូបថត៖ Youtube)

កាលពីឆ្នាំមុន សមាជិកអង្គការណាតូមួយចំនួន ដូចជាដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួរ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានបង្កើតនូវអ្វីដែលគេហៅថា «សម្ព័ន្ធ F-16» ហើយក្រោយមក ក្រិក អាមេរិក ប៊ុលហ្គារី និងបារាំងក៏ចូលរួមក្រុមនេះដែរ។

ក្នុងនោះមានហូឡង់ បានសន្យាផ្តល់យន្តហោះចំនួន២៤គ្រឿង ខណៈដាណឺម៉ាក សន្យាផ្តល់១៩គ្រឿងចេញពីស្តុករបស់ខ្លួន ចំណែកប្រទេសខ្លះមិនផ្តល់យន្តហោះទេ ប៉ុន្តែរួមចំណែកដល់ការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះប្រើ F-16។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

យ៉ាងណាក្តី ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា យន្តហោះ F-16 និងសព្វាវុធរបស់លោកខាងលិចផ្សេងទៀតដែលផ្តល់ឲ្យទីក្រុងកៀវ នឹងមានជោគវាសនាខុសគ្នា ពោលគឺនឹងត្រូវរុស្ស៊ីកម្ទេច ហើយគ្មានជួយអ្វីបានទេក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូ។

មិនត្រឹមប៉ុណ្ណឹង ក៏មានក្រុមហ៊ុនឯកជនរុស្ស៊ីមួយ ហ៊ានផ្តល់ប្រាក់រង្វាន់ចំនួន ១៧០ ០០០ដុល្លារអាមេរិកផងដែរ បើទាហានរូបណាបាញ់ទម្លាក់យន្តហោះ F-16 បានមួយគ្រឿង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមរភូមិ​រុស្ស៊ី​​-​អ៊ុយក្រែ​ន​​កើន​ឡើង​កម្តៅ​ ខណៈ​យន្តហោះ​ចម្បាំង​ F-16 ទៅដល់​ដៃអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ឥណ្ឌាកំពុងសម្លឹងរក​ទីក្រុងច្រើនដើម្បីធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិក ឆ្នាំ២០៣៦

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជា ឈ្នះមេដាយចំនួន ២ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៥

សេដ្ឋកិច្ច១៦ នាទីutes មុន

កម្ពុជារកចំណូលបានជិត $៥ ពាន់លាន ពីការនាំចេញកសិកផលក្នុងឆ្នាំ ២០២៤ កើនជិត ៤០%

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

៤​ឆ្នាំ​មក​នេះ តើ​រដ្ឋបាល​លោក បៃដិន បាន​ធ្វើ​អ្វី​ខ្លះ​​ជួយ​ដល់​អ៊ុយក្រែន​នៅ​ក្នុង​សង្គ្រាម?

ព័ត៌មានជាតិ២៦ នាទីutes មុន

អភិបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់បណ្តាមន្ទីរអង្គភាពឱ្យយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម