ព័ត៌មានអន្ដរជាតិ
លោក Netanyahu ប្រកាសកម្ទេចអស់ រាល់សត្រូវ
ត្បិតមិនលើកឡើងពាក់ព័ន្ធការធ្វើឃាតមេក្រុមហាម៉ាស តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីរាត្រីថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤ថា ប្រទេសរបស់លោក ធ្វើឲ្យក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់រងទុក្ខធ្ងន់ ហើយអ៊ីស្រាអែល កម្ទេចបានអស់រាល់សត្រូវ។

បើតាមការចុះផ្សាយរបស់ Fox News, នេះគឺជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបង្ហាញមុខ ចាប់តាំងពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh នៅរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ប៉ុន្តែក្នុងសុន្ទរកថា លោកមិនបានលើកឡើងពីឧប្បត្តិហេតុនោះទេ ហើយថ្វីបើក្រុមហាម៉ាស និងអ៊ីរ៉ង់ ក៏ដូចជាមនុស្សជាច្រើនទៀត បានស្តីបន្ទោសចំៗទៅលើអ៊ីស្រាអែលក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក Netanyahu មិនទទួលខុសត្រូវដែរ។
ផ្ទុយទៅវិញ ក្នុងសុន្ទរកថានោះ លោក Netanyahu បែរជាលើកឡើងពីការវាយប្រហារលើលោក Mohammed Deif ដែលជាប្រធានក្រុមសម្ព័ន្ធមិត្តរបស់ចលនាហាម៉ាស នៅទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានសប្តាហ៍មុន, ការវាយប្រហារតាមអាកាសលើកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែន និងការវាយប្រហារលើអគារមួយក្នុងរដ្ឋធានី បេរូត នៃប្រទេសលីបង់ ដែលបានសម្លាប់លោក Fuad Shukr ជាដៃស្តាំ របស់មេដឹកនាំក្រុមប្រដាប់អាវុធ ហេសបូឡា ទៅវិញ។

ហាម៉ាស ហ៊ូធី និង ហេសបូឡា គឺសុទ្ធជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលចាត់ទុកអ៊ីស្រាអែលជាសត្រូវ ហើយលោក Netanyahu និយាយថា លោក Fuad Shukr ជាអ្នកភ្ជាប់ទំនាក់ទំនងរវាងក្រុម ហេសបូឡា និងអ៊ីរ៉ង់ ថែមទាំងទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារដោយរ៉ុកកែត ដែលសម្លាប់ក្មេងៗ១២នាក់ និងរងរបួសច្រើននាក់ នៅទីក្រុង Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលកាលពីថ្ងៃទី ២៧ខែកក្កដា ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏ព្រមានដែរថា «យើងនឹងជួបថ្ងៃដ៏លំបាកនាពេលខាងមុខ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ពីគ្រប់ទិសទី។ យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់រាល់ស្ថានភាព ហើយនឹងរួបរួមដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ទាំងអស់»។

សុន្ទរកថារបស់លោក Netanyahu ធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសពីការប្តេជ្ញាចិត្តសងសឹកទៅអ៊ីស្រាអែលវិញ ជុំវិញការធ្វើឃាតមេក្រុមហាម៉ាស ហើយប្រាប់អ៊ីស្រាអែលឲ្យត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរ។
តាមការចុះផ្សាយរបស់កាសែត Newsweek, លោក Khamenei ប្រកាសថា «អ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ ចំពោះទង្វើរបស់ខ្លួន ក្រោយការស្លាប់លោក Ismail Haniyeh ក្នុងការវាយប្រហារពីអាកាសនៅរដ្ឋធានី តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ យើងចាត់ទុកការសងសឹកនេះ គឺជាកាតព្វកិច្ចរបស់យើង។ Haniyeh គឺជា ភ្ញៀវជាទីស្រឡាញ់នៅក្នុងផ្ទះរបស់យើង»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាន់តែក្តៅ! អ៊ីរ៉ង់ ប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ