ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បើលោក ត្រាំ ឈ្នះឆ្នោតនៅអាមេរិក
ប្រទេសកូរ៉េខាងជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីម្ដងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១ខែសីហាឆ្នាំ២០២៤ ដែលបានធ្វើបទសម្ភាសន៍ជាមួយអតីតមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលទើបតែបានរត់គេចខ្លួនពីគុយបាទៅកូរ៉េខាងត្បូងកាលពីពេលថ្មីៗ។

ការរត់គេចខ្លួនរបស់លោក Ri Il Gyu បានធ្វើឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកកាលពីខែកក្កដា ព្រោះតែលោកគឺជាមន្ត្រីការទូតកូរ៉េខាងជើងមានឋានៈខ្ពស់បំផុត ដែលរត់ចោលស្រុកគិតចាប់តាំងពីឆ្នាំ២០១៦។
លោក Ri បាននិយាយថា កូរ៉េខាងជើងបានកំណត់យករុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាពគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤នេះ និងឆ្នាំទៅមុខទៀត។ អតីតមន្ត្រីកូរ៉េខាងជើងរូបនេះ បានបញ្ជាក់ទៀតថា ខណៈពេលដែលកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងព្យុងយ៉ាងក៏ចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញផងដែរ ប្រសិនបើលោក ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីនៅអាមេរិកអាចឈ្នះឆ្នោតម្ដងទៀតនាខែវិច្ឆិកាខាងមុខ ដោយហេតុថាលោក ត្រាំ ធ្លាប់បានចូលរួមការទូតដ៏ខ្លាំងក្លា និងការទូតដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសកូរ៉េខាងជើងក្នុងអាណត្តិមុនរបស់លោក។
បន្ថែមពីនេះ លោក Ri បានប្រាប់ថា មន្ត្រីការទូតទីក្រុងព្យុងយ៉ាងកំពុងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់សេណារីយ៉ូនោះ ដោយមានគោលដៅចង់ឲ្យមានការដកទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន និងដកការចាត់ទុកកូរ៉េខាងជើងជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មនិងជំនួយសេដ្ឋកិច្ច។
ការលើកឡើងរបស់លោក Ri ហាក់មានភាពផ្ទុយពីអ្វីដែលកូរ៉េខាងជើងធ្លាប់ធ្វើសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗដែលថានឹងគ្មានកិច្ចសន្ទនាទៀតឡើយជាមួយអាមេរិក ហើយព្រមានថានឹងអាចមានការប្រឈមមុខគ្នាដោយប្រដាប់អាវុធថែមទៀតផង។
សូមបញ្ជាក់ថា លោក Ri Il Kyu វ័យ៥២ឆ្នាំ បានចូលបម្រើការងារនៅក្រសួងការបរទេសកូរ៉េខាងជើងក្នុងឆ្នាំ១៩៩៩ ហើយបានទទួលការសរសើរពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការចរចាដោយជោគជ័យជាមួយប៉ាណាម៉ា ដើម្បីដោះលែងកប៉ាល់កូរ៉េខាងជើងមួយគ្រឿងដែលត្រូវបានឃាត់ទុក ពាក់ព័ន្ធនឹងការលួចដឹកអាវុធចេញពីគុយបា កាលពីឆ្នាំ២០១៣។
អតីតមន្ត្រីកូរ៉េខាងជើងរូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោកលួចរត់ ព្រោះតែការមិនពេញចិត្តនឹងរបបដឹកនាំកូរ៉េខាងជើង និងការវាយតម្លៃអយុត្តិធម៌ចំពោះការងាររបស់លោក៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?