ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា បន្តដាក់រដ្ឋក្នុងគ្រាអាសន្ន និងសន្យារៀបចំបោះឆ្នោតនៅឆ្នាំ២០២៥
របបយោធាមីយ៉ាន់ម៉ាបានប្រកាសពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត ដោយមានការពន្យារពេលការបោះឆ្នោតជាថ្មី ដោយសារតែខ្លួនកំពុងប្រយុទ្ធនឹងក្រុមប្រឆាំងរដ្ឋប្រហាររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី០១ខែកក្កដានេះ។

ទូរទស្សន៍គ្រប់គ្រងដោយរបបយោធា MRTV បានរាយការណ៍ថា របបយោធាមិនអាចរៀបចំការបោះឆ្នោតថ្មី ដូចដែលបានគ្រោងទុក បន្ទាប់ពីការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលពីរឆ្នាំដំបូងដោយសារតែអំពើភេរវកម្មដោយក្រុមប្រឆាំងរបបយោធារបស់ខ្លួន។ សមាជិកទាំងអស់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលជាប់គាំងដោយរបបយោធា បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការបន្តគាំទ្រការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលប្រាំមួយខែទៀត។
ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ដែលទើបទទួលតួនាទីជាប្រធានាធិបតីស្តីទី បានស្នើការពន្យារពេលនេះ ដើម្បីរៀបចំសន្លឹកឆ្នោតត្រឹមត្រូវ និងការបោះឆ្នោតដ៏ត្រឹមត្រូវដែលរបបយោធាបានសន្យាថានឹងរៀបចំឡើងនៅឆ្នាំ ២០២៥។ ការពន្យារពេលនៃការបោះឆ្នោតនេះមានភាពចាំបាច់ដើម្បីធ្វើជំរឿនប្រជាជន និងដើម្បីបន្តការអនុវត្តការងារដែលត្រូវធ្វើ ខណៈនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលព្រាងដោយយោធាដែលនៅតែមានសុពលភាព ហើយអាជ្ញាធរត្រូវរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។

គួរបញ្ជាក់ថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបលើអ្នកប្រឆាំង។ បីឆ្នាំកន្លះក្រោយមក របបយោធាកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធដែលរីករាលដាល ហើយថ្មីៗនេះបានទទួលរងការបាត់បង់ដ៏គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ដោយសារការវាយប្រហារដណ្ដើមកាន់កាប់របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ របបយោធាបានរងបរាជ័យក្នុងសមរភូមិជាច្រើនដូចជាការបាត់បង់ទីក្រុង Lashio និងទីបញ្ជាការយោធាក្នុងតំបន់ ដែលនឹងក្លាយជាការវាយប្រហារដ៏ធំមួយចំពោះរបបយោធា ដែលបានបាត់បង់ទឹកដីទៅឱ្យ MNDAA និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ជាមួយគ្នានេះយោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីមានរដ្ឋប្រហារការប្រយុទ្ធគ្នារវាងយោធា និងគូប្រជែងរបស់ខ្លួន បានបង្ខំឱ្យមនុស្ស២,៧លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង៥,៤០០នាក់ត្រូវបានសម្លាប់ និង ២៧,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់របបយោធាលើអ្នកប្រឆាំងចាប់តាំងពីរដ្ឋប្រហារ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត