ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសថា ការស្លាប់មេក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធនឹងខ្លួនទេ
ថ្លែងទៅកាន់សារព័ត៌មាន Channel News Asia អំឡុងទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃទី៣១ខែកក្កដា លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកមិនដឹង ឬក៏ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសនៅរដ្ឋធានីតេហរ៉ង់ ប្រទេសអ៊ីរ៉ង់នោះឡើយ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា៖ «នេះគឺជាអ្វីដែលយើងមិនបានដឹង ឬក៏ជាប់ពាក់ព័ន្ធនោះទេ»។ បន្ថែមពីនេះ លោក Blinken បានប្រាប់ថា វាជារឿងពិបាកនឹងប៉ាន់ស្មានអំពីផលប៉ះពាល់នៃការស្លាប់របស់លោក Haniyeh ទៅលើសង្គ្រាមដែលកំពុងកើតមាននៅតំបន់ហ្គាហ្សា។ លោក Blinken បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចចរចាបទឈប់បាញ់ ហើយបានរៀបរាប់ថា៖ «វាសំខាន់ខ្លាំងណាស់ដើម្បីជួយបញ្ចប់ការឈឺចាប់នៃប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។ វាសំខាន់ខ្លាំងណាស់ដែលត្រូវយកចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ រួមទាំងជនជាតិអាមេរិកមួយចំនួនផងដែរ»។ លោកបន្តថា ភាពចាំបាច់សម្រេចឲ្យបាននូវបទឈប់បាញ់ នៅតែជាជម្រើសល្អបំផុតសម្រាប់បញ្ចប់ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
លោក Blinken បន្ថែមថា៖ «រឿងមួយក្នុងចំណោមនោះគឺថាយើងផ្ដោតសំខាន់លើការព្យាយាមធ្វើយ៉ាងណាឲ្យជម្លោះដែលកើតមាននៅហ្គាហ្សាមិនរីករាលដាល មិនឆ្លងទៅកន្លែងផ្សេង មិនកាន់តែរីកធំឡើង ហើយយើងនឹងបន្តធ្វើដូច្នេះផងដែរ»។

គួរបញ្ជាក់ថា លោក Haniyeh ត្រូវបានសម្លាប់កាលពីព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈលោកបានទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian។ មេដឹកនាំជាច្រើននៅលើពិភពលោក បាននាំគ្នាថ្កោលទោសចំពោះការធ្វើឃាតលោក Haniyeh ហើយក៏បានបង្ហាញពីក្ដីបារម្ភថា ជម្លោះនៅមជ្ឈិមបូព៌ានឹងអាចកើនកម្ដៅរឹតតែខ្លាំងថែមទៀត។
ក្រុមហាម៉ាស ដែលមានការគាំទ្រពីអ៊ីរ៉ង់ បានបន្ទោសអ៊ីស្រាអែលក្នុងហេតុការណ៍លួចវាយប្រហារមេដឹកនាំរបស់ខ្លួន ហើយនិយាយថា លោក Haniyeh ត្រូវបានសម្លាប់ដោយក្រុមជនក្បត់ «Zionist»។ ចំណែកមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានសន្យាដាក់ទោសយ៉ាងខ្លាំងក្លាចំពោះអ៊ីស្រាអែលផងដែរ ដើម្បីជាការសងសឹកឲ្យលោក Haniyeh៕
ដោយ៖ ឈាង
ចុចអាន៖ ប្រតិកម្មអន្តរជាតិជុំវិញការស្លាប់របស់មេដឹកនាំកំពូលក្រុមហាម៉ាស

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត