Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​តង់ហ្សានីបង្ខំជនជាតិដើមភាគតិចឱ្យផ្លាស់ទីលំនៅ​ពីទឹកដីដូនតា​

បានផុស

នៅ

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងថា ប្រទេសតង់ហ្សានី​នៅ​តំបន់អាហ្វ្រិក​ខាងកើត​​ បាននឹងកំពុងបណ្តេញជនជាតិ​ដើម​ភាគតិច​ចេញពីទឹកដីដូនតារបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែសីហា​នេះ។

(រូបភាព៖​ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានរកឃើញថា រដ្ឋាភិបាលតង់ហ្សានីមានគោលបំណងផ្លាស់ប្តូរទីលំនៅមនុស្សជាង ៨២,០០០នាក់ពី​ទីកន្លែង​​ដែល​រដ្ឋាភិបាល​ប្រទេសនេះចង់ទុកភិរក្សនិងទេសចរណ៍។ កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០២២ មានគោលបំណងផ្លាស់ប្តូរប្រជាជនដែលរស់នៅក្នុងតំបន់អភិរក្ស Ngorongoro (NCA) ពីផ្ទះរបស់ជនជាតិ Maasai ជាច្រើនជំនាន់ទៅភូមិ Msomera ផ្សេងទៀត ដែលមានចម្ងាយប្រហែល៦០០គីឡូម៉ែត្រ។ចំពេលមានការជំរុញនេះ ភាពតានតឹងបានផ្ទុះឡើងរវាងអាជ្ញាធរ និងសហគមន៍ពនេចរ ដែលជួនកាលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។

HRW បានសាកសួរ​មនុស្សជិត១០០នាក់ រួមទាំងសមាជិកសហគមន៍ដែលបានផ្លាស់ទីលំនៅរួចហើយទៅភូមិ Msomera និងអ្នកផ្សេងទៀតដែលកំពុងប្រឈមនឹងការផ្លាស់ទីលំនៅនៅចន្លោះខែសីហា ឆ្នាំ២០២២និងខែធ្នូ ឆ្នាំ ២០២៣។ របាយការណ៍លទ្ធផលបានរកឃើញថា រដ្ឋាភិបាលមិនបានស្វែងរកការយល់ព្រមដោយស្ម័គ្រចិត្ត និងជូនដំណឹងដល់អ្នកស្រុកជនជាតិដើមភាគតិច Maasai ជាមុននៅក្នុងតំបន់នេះនោះទេ ទាក់ទងនឹងផែនការផ្លាស់ប្តូរទីលំនៅរបស់ខ្លួន។

(រូបភាព៖​ NCA)

ជាមួយគ្នានេះអ្នកស្រុកក៏បានពណ៌នាទៅកាន់ HRW អំពី «ការរំលោភសិទ្ធិរបស់ពួកគេលើដីធ្លី ការអប់រំ សុខភាព និងសំណង និងការវាយប្រហារលើអ្នករិះគន់ដំណើរការផ្លាស់ប្តូរទីលំនៅ»។

ពួកគេ​ក៏​អះអាង​ដែរ​ថា អំពើ​ហិង្សា​ត្រូវ​បាន​ប្រើ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ផ្លាស់​ទី​លំនៅ​ដោយ​មន្ត្រី​អនុរក្ស​វាយ​ដំ​អ្នក​ស្រុក ខណៈអ្នកដែលនិយាយប្រឆាំងនឹងការផ្លាស់ទីលំនៅនេះប្រឈមមុខនឹងការគំរាមកំហែង និងការបំភិតបំភ័យពីមន្ត្រីអនុរក្ស និងកងកម្លាំងសន្តិសុខ។ ទាក់ទងនឹងបញ្ហានេះ HRW បានកត់ត្រាឧប្បត្តិហេតុចំនួន១៣នៃការវាយដំដោយមន្ត្រីអនុរក្សនៅចន្លោះខែកញ្ញា ឆ្នាំ២០២២ ដល់ខែកក្កដាឆ្នាំ២០២៣។

ក្រុមជនជាតិភាគតិច Maasai គឺជាដែលរស់នៅភាគខាងជើង កណ្តាល និងភាគខាងត្បូង ប្រទេសកេនយ៉ា និងភាគខាងជើងតង់ហ្សានី នៅជិតតំបន់អាហ្វ្រិក Great Lakes ៕

(រូបភាព៖​ NCA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម