Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន​​​បឺហ្គឺអាមេរិក​ដំណើរការ​នៅអូស្ត្រាលី​​ប្រកាស​បិទ​ហាង​២០​ទីតាំង​

បានផុស

នៅ

CJ’s Group ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​​ខ្សែ​សង្វាក់​​ម្ហូប​អាហារ​​​រហ័ស​​​​​​​​ (បឺហ្គឺ)​​ដ៏​ពេញ​និយម​​​របស់​អាមេរិក​ដែល​បច្ចុប្បន្ន​កាន់​កាប់​និង​ដំណើរ​ការ​ហាង​​២៤​នៅ​អូស្រា្តលី​ បាន​​​ប្រកាសបិទ​ហាង​ភាគច្រើន​លើល​លប់​និង​ដាក់​ឱ្យ​​​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់គ្រង​បណ្តោះអាសន្ន​ដើម្បីដំណើរ​ការលក់​ឡៃឡុង​ ខណៈ​​បុគ្គលិក​រាប់រយ​នាក់​រង​ផល​ប៉ះពាល់​​​។

ហាង​បឺហ្គឺ​ Carl’s Jr នៅ​ប្រទេស​អូស្ត្រាលី។ Insidertail
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​​ម្ហូបអាហារ​​ដែល​​«បឺហ្គី»ជា​ផលិត​ផលសំខាន់​​របស់ខ្លួន​ កាល​ពីឆ្នាំ​២០១៦​ ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​បើក​ដំណើរការ​​ហាង​​រហូត​ដល់​៣០០​​ទូទាំង​ប្រទេស​អូស្រ្តាលី បាន​ជួប​វិបត្តិ​​នៃការ​លក់​ ដោយសារ​ផលិត​ផល​របស់ខ្លួន​មាន​តម្លៃ​ខ្ពស់​ជាង​ផលិត​ផល​​របស់​ក្រុមហ៊ុន​ប្រកួតប្រជែង​ ចំពេល​ការ​កើន​ឡើង​​លើ​ការ​ចំណាយ​​​។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន CJ’s Group បាន​កាន់កាប់​ទាំង​ស្រុង​​ និងដំណើរការភោជនីយដ្ឋានចំនួន២៤​ ខណៈពេលដែល​ក្រុមហ៊ុន​នេះ​ជាម្ចាស់​កាន់​កាប់​អាជ្ញាប័ណ្ណភោជនីដ្ឋាន២៥​​ផ្សេង​ទៀតដែល​ជួ​ល​​​ឱ្យ​​ភាគីទីបី។

លោក David Hardy នាយក​គ្រប់គ្រង​ក្រុមហ៊ុន KPMG Australia ដែល​​ផ្តល់​សេវា​កម្ម​​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ​បាន​លើក​ឡើង​​នូវ​ក្នុង​​​សេចក្តី​ប្រកាស​របស់ខ្លួន​ថា ​ការផ្តោតដំបូងនឹងជា «ស្ថិរភាព» ប្រតិបត្តិការរបស់ក្រុម​ហ៊ុន​មេ​។

តាមសេចក្តីរាយការណ៍ ការងាររាប់រយត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ ហើយ​ប្រតិបត្តិការ​​ហាង​ភាគច្រើន​​នៅ​​ រដ្ឋ NSW, Queensland និង Victoria។ ហាងចំនួន​៤ ត្រូវបានគេរំពឹងថានឹងនៅបន្ត​បើកនៅក្រោមការកាន់កាប់​របស់ CJ’s Group ខណៈដែល ២០​ហាង​នឹងបិទភ្លាមៗ។

ការ​ផ្សព្វផ្សាយ​ពី​ការ​ដំណើរការ​ហាងធម្មតា​នៅ Queensland។ 7news

លោក David Hardy បន្ត​ថា​៖​«​យើង​​នឹង​ធ្វើ​ដំណើរ​ការ​លក់(ឡៃឡុង)​ភ្លាមៗ​នៃ​បណ្តាញ​ហាង​និង​ប្រតិបត្តិការ​ដែល​មាន​ស្រាប់​​។ យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងនិយោជិត អ្នកផ្គត់ផ្គង់ និងម្ចាស់ដី ដើម្បីបង្កើនលទ្ធផលសម្រាប់ភាគីទាំងអស់»។ ភាគីពាក់ព័ន្ធត្រូវបានគេរំពឹងថានឹងត្រូវបានទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃ​ទៀត​នេះ​ ខណៈដែលកិច្ចប្រជុំម្ចាស់បំណុលត្រូវបានគ្រោងធ្វើនៅថ្ងៃទី៧ខែសីហា៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២២ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម