ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្ហាញការបាត់បង់ទាហានអ៊ុយក្រែនក្នុងខែកក្កដា ប៉ុន្តែលាក់បាំងតួលេខខ្លួនជិតឈឹង
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីតាមការដកស្រង់តួលេខពីក្រសួងការពារជាតិរុស្ស៊ី បានផ្សាយថា កងទ័ពរបស់ភាគីអ៊ុយក្រែនបានបាត់បង់ជីវិត៦០០០០នាក់ក្នុងខែកក្កដា ប៉ុន្តែភាគីរុស្ស៊ីមិនបានបង្ហាញពីការបាត់បង់កងទ័ពរបស់ខ្លួនក្នុងរយៈពេលដូចគ្នានេះ ស្របពេលដែលរុស្ស៊ីប្រកាសជ្រើសរើសកងទ័ពថ្មីជុំទី៥ និងសន្យាផ្តល់ប្រាក់រង្វាន់ច្រើនដល់អ្នកស្ម័គ្រចិត្តទៅប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន។
តួលេខពីក្រសួងការពារជាតិរុស្ស៊ី ដែលទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សព្វផ្សាយនៅថ្ងៃទី១ខែសីហានេះ បានឱ្យដឹងថា កងទ័ពអ៊ុយក្រែនបានបាត់បង់ជីវិតចំនួន៩៨៧៥នាក់ពីថ្ងៃទី១ដល់ថ្ងៃទី៥ខែកក្កដាក្នុងតំបន់ដែលធ្វើប្រតិបត្តិការយោធាពិសេស។ ចំនួនកងទ័ពអ៊ុយក្រែន បានបង់បង់ច្រើនរហូតដល់ ១៤០៧០ នាក់ពីថ្ងៃទី៦ដល់ថ្ងៃទី១២ខែកក្កដា និងរហូតដល់ទៅ ១៣ ០៧៥ នាក់ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ខែកក្កដា។ តួលេខនោះបានកើនដល់ ២៣៦១០ នាក់ក្នុងរយៈពេលពីថ្ងៃទី២០ដល់ថ្ងៃ៣១ខែកក្កដា។
ការស្លាប់បាត់បង់ជីវិតកើតឡើងនៅសមរភូមិភាគខាងត្បូង និងភាគបច្ចឹមប្រទេសអ៊ុយក្រែន ។ ទោះបីយ៉ាងណា មិនមានប្រភពផ្សេងសម្រាប់ការផ្ទៀងផ្ទាត់តួលេខនេះទេ។
សារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនជាច្រើនបានបង្ហាញពីការបាត់បង់របស់ភាគីរុស្ស៊ីស្ទើរជារៀងរាល់ថ្ងៃ ដោយមួយថ្ងៃមានជាង១០០០នាក់។ Ukrainka Pravda ដែលតែងផ្សព្វផ្សាយតួលេខនៃការបាត់បង់កងទ័ពរបស់រុស្ស៊ី កាលពីចុងខែឧសភា បានផ្សាយថា បុគ្គលិកយោធារុស្ស៊ីជាង ៥០ម៉ឺននាក់ បានបាត់បង់ជីវិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈ២០២២។
ទោះបីទីក្រុងមូស្គូមិនបង្ហាញពីការបាត់បង់កងទ័ពរបស់ខ្លួន ប៉ុន្តែការផ្សព្វផ្សាយជ្រើសរើសយោធាថ្មី បង្ហាញឱ្យឃើញថា ទំហំនៃការបាត់បង់របស់រុស្ស៊ីមិនតូចនោះទេ។ ប៉ុន្តែសារព័ត៌មាន Politio បានផ្សាយថា ក្នុងពីរខែមិឧសភានិងមិថុនា យោធារុស្ស៊ីជាង៧ម៉ឺននាក់បានស្លាប់និងរុស្ស៊ី។
អាជ្ញាធរទីក្រុងមូស្គូ បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនៅក្នុងចំំនួនដ៏ច្រើនមិនធ្លាប់មានសម្រាប់អ្នកចូលបម្រើកងទ័ពនឹងចេញទៅប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ការផ្តលប្រាក់រង្វាន់ច្រើននេះត្រូវបានគេរំពឹងថាជាវិធានការបង្កើនកងកម្លាំងបន្ថែម បន្ទាប់ពីបាត់បង់ទ័ពអស់ជាច្រើននាក់នៅក្នុងភ្លើងសង្គ្រាមរយៈពេលជាង២ឆ្នាំកន្លងទៅនេះ។
អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រាក់រង្វាន់សម្រាប់ការចុះឈ្មោះលើកដំបូង មានចំនួន ១,៩លានរូប្លិ៍ (ប្រហែល ២២ ០០០ដុល្លារ) សម្រាប់អ្នករស់នៅក្នុងទីក្រុងដែលចូលរួមជាមួយយោធា។
លោក Sobyanin បានបន្ថែមថា ក្រោយបម្រើយោធារយៈពេល១ឆ្នាំ កងទ័ពម្នាក់អាចរកកម្រៃបានច្រើនដល់៥៩ ៦០០ដុល្លារ។ មួយវិញទៀត បើរងរបួសពេលបម្រើការងារ នោះពួកគេនឹងអាចទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ៥ ៦៩០ដុល្លារ ទៅ ១១ ៣៩០ដុល្លារ តែបើក្នុងករណីបាត់បង់ជីវិត នោះគ្រួសាររបស់ពួកគេអាចទទួលបាន ៣៤ ១៥០ដុល្លារ៕
កាលខែឧសភាកន្លងទៅរដ្ឋាផិបាលអ៊ុយក្រែន ក៏បានជ្រើសរើសទាហានបន្ថែមទៀត ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា