Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​ឥណ្ឌូណេស៊ី ប្រកាស​ចង់​ធ្វើ «មិត្ត​ដ៏​អស្ចារ្យ» ជាមួយ​រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​នៅ​ឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា រដ្ឋបាលនាពេលខាងមុខរបស់លោកនឹងរក្សាទំនាក់ទំនង «មិត្តដ៏​អស្ចារ្យ» ជាមួយរុស្ស៊ី បន្ទាប់ពីជំនួប​ជាមួយ​លោកប្រធានាធិបតី វ៉ា្លឌឺមៀរ ពូទីន នៅ​ក្នុង​រដ្ឋធានី​មូស្គូ កាល​ពី​ថ្ងៃ​ទី​​​៣១​ខែ​កក្កដា​ឆ្នាំ​២០២៤។

លោក វ៉្លាឌឺមៀរ ពូទីន និងលោក Prabowo Subianto (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Prabowo ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ការពារជាតិ ​នឹង​ត្រូវ​​ឡើង​កាន់​តំណែង​បន្ត​ពី​លោក​​ប្រធានាធិបតី​​ Joko Widodo នា​ខែ​តុលា​ខាង​មុខ។ លោក Prabowo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​​​របស់​ក្រសួងការពារជាតិថា៖ «យើងចាត់ទុកប្រទេសរុស្ស៊ីជាមិត្ត​​ដ៏​អស្ចារ្យ។ ខ្ញុំចង់បន្តរក្សា និងពង្រឹងទំនាក់ទំនងនេះ។ ក្នុងប្រវត្តិសាស្ត្ររបស់យើង យើងចងចាំប្រទេសរុស្ស៊ីតែងតែជួយយើងក្នុងទិដ្ឋភាពជាច្រើននៅពេលដែលយើងជួបការលំបាក»។

បន្ថែម​ពី​នេះ លោក Prabowo ក៏បានបង្ហាញពីចេតនារបស់​លោក​ក្នុងការបន្តភាពជាដៃគូក្នុងវិស័យការពារជាតិ ថាមពលនុយក្លេអ៊ែរ និង​ការ​បញ្ជូននិស្សិតឥណ្ឌូណេស៊ីទៅកាន់​រុស្ស៊ីដើម្បីសិក្សាផ្នែកវេជ្ជសាស្ត្រ។

ជា​ការ​ឆ្លើយ​តប លោក ពូទីន បាន​​បញ្ជាក់​ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បី «បង្កើនការផ្គត់ផ្គង់ផលិតផលកសិកម្ម អនុវត្តគម្រោងវិនិយោគក្នុងវិស័យថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ»។ ចំណែក​អ្នក​នាំ​ពាក្យ​វិមានក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា តួនាទីរបស់ឥណ្ឌូណេស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ត្រូ​វ​បាន​លោក ពូទីន ចាត់​ទុក​ជា​ប្រតិបត្តិការ​ពិសេស​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

កាល​ពី​ឆ្នាំ​២០២៣ នៅ​កិច្ច​ប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Prabowo បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​សង្គ្រាម រួម​មាន​បទ​ឈប់​បាញ់ និង​តំបន់​គ្មាន​យោធា។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​ទៅកាន់ទីក្រុងមូស្គូ ធ្វើ​ឡើង​​ប៉ុន្មានខែ​បន្ទាប់​ពី​លោក Prabowo បានទៅទីក្រុងប៉េកាំង ជួបជាមួយ​លោក​ប្រធានាធិបតី​​ ស៊ី ជីនពីង ដើម្បីបញ្ជាក់ពី «គោលនយោបាយមិត្តភាព» របស់ឥណ្ឌូណេស៊ីជាមួយមហាយក្ស​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម