ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងលោកខាងលិច ដោះដូរអ្នកទោសគ្នា ក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់
ការដោះដូរអ្នកទោសទ្រង់ទ្រាយធំបំផុតរវាងរុស្ស៊ី និងប្រទេសលោកខាងលិច ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១ខែសីហាឆ្នាំ២០២៤ នៅអាកាសយានដ្ឋានទីក្រុងអង់ការ៉ានៃប្រទេសតួកគី ដោយក្នុងនោះមានអ្នកទោសសរុប ២៤នាក់ ត្រូវបានដោះលែង។

តាមការបញ្ជាក់ពីសេតវិមាន, អ្នកទោសលោកខាងលិចចំនួន១៦នាក់ ត្រូវបានដោះលែងហើយធ្វើដំណើរវិលត្រឡប់ទៅអឺរ៉ុបនិងសហរដ្ឋអាមេរិក ខណៈក្នុងនោះបុគ្គលដែលគេចាប់អារម្មណ៍បំផុតគឺអ្នកយកព័ត៌មាន Wall Street Journal ឈ្មោះ Evan Gershkovich និងអតីតទ័ពម៉ារីនអាមេរិក Paul Whelan រីឯអ្នកទោសរុស្ស៊ីចំនួន៨នាក់ ត្រូវបានដោះលែងពីពន្ធនាគារសហរដ្ឋអាមេរិក ន័រវែស អាល្លឺម៉ង់ ប៉ូឡូញនិងស្លូវេនី។
ការដោះដូរនេះកើតឡើង បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា សកម្មជននិងអ្នកកាសែតប្រឆាំងដែលជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានបញ្ជូនចេញពីពន្ធនាគារបច្ចុប្បន្ន ទៅកាន់ទីតាំងដែលគេមិនស្គាល់ ហើយត្បិតការផ្ទេរចេញពីពន្ធនាគារដោយសម្ងាត់បែបនេះ មិនមែនជារឿងថ្មីនៅក្នុងប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែការបាត់ខ្លួនអ្នកទោសល្បីៗច្រើននាក់ គឺជារឿងដែលគេសង្ស័យខ្លាំង។

សូមបញ្ជាក់ថា ការដោះដូរអ្នកទោសល្បីឈ្មោះចុងក្រោយបង្អស់ គឺធ្វើឡើងនៅឯអាកាសយានដ្ឋាន អាបូ ដាប៊ី នៃប្រទេសអារ៉ាប់រួម ក្នុងខែធ្នូឆ្នាំ២០២២ ពេលតារាបាល់បោះអាមេរិក Brittney Griner ត្រូវបានដោះដូរជាមួយអ្នកលក់អាវុធរុស្ស៊ី Viktor Bout ដែលជាប់ឃុំក្នុងពន្ធនាគារអាមេរិកអស់រយៈពេល១២ឆ្នាំមកហើយ។
ចំណែកការដោះដូរអ្នកទោសទ្រង់ទ្រាយធំស្រដៀងនឹងពេលនេះមួយលើកទៀត គឺបានកើតឡើងនៅទីក្រុងវីយែននៃប្រទេសអូទ្រីសក្នុងឆ្នាំ២០១០ ពេលដែលចារកម្មរុស្ស៊ីចំនួន១០នាក់ ត្រូវបានដោះដូរជាមួយភ្នាក់ងារសម្ងាត់លោកខាងលិចចំនួន៤នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី និងអ៊ុយក្រែន បញ្ចប់សកម្មភាព ដោះដូរអ្នកទោសរបស់ពួកគេ ទៅវិញទៅមក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ