Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា ប្រកាសសង្គ្រាមធំជាមួយ អ៊ីស្រាអែល

បានផុស

នៅ

ក្រោយការសម្លាប់មេទ័ពរបស់ខ្លួន ពេលនេះប្រមុខដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានចេញមុខព្រមានសងសឹកនិងប្រកាសក្តែងៗថា សង្គ្រាមជាមួយប្រទេសអ៊ីស្រាអែល ឈានដល់ដំណាក់កាលថ្មី ហើយរីករាលដាលកាន់តែធំ។

លោក Hassan Nasrallah (រូបថតពីវីដេអូ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រកាសបែបនេះ ពេលចូលរួមពិធីបុណ្យសពមេទ័ព Fuad Shukr ដែលត្រូវអ៊ីស្រាអែលធ្វើឃាតនៅទីក្រុងបេរូត នៃប្រទេសលីបង់ ក្នុងសប្តាហ៍នេះ។

លោក Nasrallah ប្រាប់ក្រុមអ្នកកាន់ទុក្ខរាប់ពាន់នាក់ថា ហេសបូឡា បានឈានចូលសង្គ្រាមដំណាក់កាលថ្មីនិងធំ ដែលខុសពីសម័យមុន។ ក្រុមនេះ នឹងបន្តបាញ់ប្រហារទៅលើទីតាំង និងមូលដ្ឋានយោធាអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស និងដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក Shukr។

(រូបថត៖ AP)

អ៊ីស្រាអែល​ ​បញ្ជាក់​ថា ​ខ្លួន​ពិតជាវាយ​ប្រហារ​ផ្តាច់ជីវិត​លោក Shukr រួម​ជាមួយ​ទីប្រឹក្សា​យោធា​អ៊ីរ៉ង់​ម្នាក់ និង​ជន​ស៊ីវិល​យ៉ាង​តិច​ប្រាំ​នាក់មែន ព្រោះថា លោក Shukr នេះហើយ គឺជាអ្នកនៅពីក្រោយការបាញ់មីស៊ីលទៅលើតារាងបាល់ទាត់នៅតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែល ដែលសម្លាប់មនុស្ស១២នាក់ រួមទាំងកុមារផងដែរ។

យ៉ាងណា ក្រុមហេសបូឡា បាន​បដិសេធ​ថា ការវាយប្រហារនោះ មិនមែនជាទង្វើរបស់ខ្លួនឡើយ។

(រូបថត៖ AP)

ការស្លាប់របស់លោក Shukr គឺកើតឡើងនៅថ្ងៃតែមួយដែលមេក្រុមហាម៉ាសលោក Ismail Haniyeh ក៏ត្រូវគេធ្វើឃាត ដោយប្រើមីស៊ីលបញ្ជាពីចម្ងាយ (Guide Missile) បាញ់សំដៅលើលំនៅដ្ឋានឯកជនរបស់គាត់ក្នុង ទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ដែរ។

ភ្លាមៗក្រោយការធ្វើឃាតនោះ, មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសពីការប្តេជ្ញាចិត្តសងសឹកទៅអ៊ីស្រាអែលវិញ ជុំវិញការធ្វើឃាតមេក្រុមហាម៉ាស ហើយប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល អះអាងសម្លាប់បានមេទ័ពក្រុមហេសបូឡា ក្នុងការវាយប្រហារចូលជ្រៅ ប្រទេសលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៩ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម