ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងស្នើផ្តល់ជំនួយដល់កូរ៉េខាងជើងដែលរងគ្រោះដោយទឹកជំនន់ដ៏ខ្លាំង
ខណៈប្រទេសកូរ៉េខាងជើងកំពុងទទួលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន រដ្ឋាភិបាលកូរ៉េខាងត្បូងអំពាវនាវផ្តល់ជំនួយដល់ប្រទេសបងប្អូនសត្រូវនេះ ដើម្បីទប់ទល់និងអាចងើបឡើងវិញពីស្ថានភាពដ៏អាក្រក់នេះ ដែលបានបណ្តាលឱ្យលិចលង់ផ្ទះរាប់ពាន់ខ្នង និងដីស្រែចម្ការយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី០២ខែសីហានេះ។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានឲ្យដឹងថា កូរ៉េខាងត្បូងមានឆន្ទៈក្នុងការផ្គត់ផ្គង់ជំនួយយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយ «ការលំបាកផ្នែកមនុស្សធម៌» របស់ប្រជាជនកូរ៉េខាងជើង បន្ទាប់ពីមានការវាយប្រហារដោយព្យុះនាពេលថ្មីៗនេះ។ ក្រសួងនេះបានជំរុញឱ្យកាកបាទក្រហមកូរ៉េខាងជើងឆ្លើយតបភ្លាមៗចំពោះការអំពាវនាវរបស់ខ្លួន និងពន្លឿនឱ្យមានការពិភាក្សាដើម្បីកំណត់ប្រភេទ និងបរិមាណផ្គត់ផ្គង់របស់កូរ៉េខាងត្បូង និងរបៀបចែកចាយ។
ទោះបីយ៉ាងណា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយថាតើ កូរ៉េខាងជើងនឹងទទួលយកសំណើជំនួយរបស់កូរ៉េខាងត្បូង ព្រោះថាភាពច្របូកច្របល់រវាងប្រទេសទាំងពីរដែលបែងចែកដោយសង្រ្គាមកាន់តែអាក្រក់ទៅក្នុងរយៈពេលជាច្រើនឆ្នាំជុំវិញមហិច្ឆតានុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង និងការពង្រីកសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានធ្វើឱ្យផ្ទះចំនួន ៤១០០ខ្នង ផ្ទៃដីកសិកម្មចំនួន ៧៤១០ហិចតា និងអគារសាធារណៈជាច្រើនផ្សេងទៀត ផ្លូវគោក និងផ្លូវដែកបានជន់លិចនៅក្នុងទីក្រុង Sinuiju និងទីក្រុង Uiju ។ ទោះជាបែបនេះក្តី កូរ៉េខាងជើងមិនបានរាយការណ៍លម្អិតអំពីការស្លាប់និងរបួសនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើឱ្យអាជ្ញាធរ«ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង» ចំពោះមន្ត្រីណាដែលមិនយកចិត្តទុកដាក់ទទួលខុសត្រូវឆ្លើយតបឲ្យបានល្អក្នុងការជួយប្រជាជនេរងគ្រោះ ខណៈដែលរដ្ឋាភិបាលបានប្រកាសឲ្យមានការត្រៀមខ្លួនឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានផ្អាកស្ទើរតែទាំងស្រុងនូវកិច្ចសហប្រតិបត្តិការ និងការទូតជាមួយកូរ៉េខាងត្បូង បន្ទាប់ពីការចរចានុយក្លេអ៊ែរដ៏ធំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងឆ្នាំ២០១៩ ជុំវិញការមិនចុះសម្រុងគ្នាលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កូរ៉េខាងជើងក៏ធ្លាប់ច្រានចោលការស្នើផ្តល់ជំនួយរបស់កូរ៉េខាងត្បូង ក្នុងពេលនៃការផ្ទុះឡើងកូវីដ១៩ក្នុងឆ្នាំ២០២២ផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ