ព័ត៌មានអន្ដរជាតិ
វៀតណាមនិងហ្វីលីពីននឹងធ្វើសមយុទ្ធរួមគ្នាដ៏កម្រនៅសមុទ្រចិនខាងត្បូង
នាវាឆ្មាំសមុទ្រវៀតណាមកំពុងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាលើកដំបូងរវាងប្រទេសដែលមានជម្លោះជាមួយទីក្រុងប៉េកាំងជុំវិញសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ខែសីហានេះ។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែមករា របស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ប្រទេសទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង និង ដោះស្រាយឧប្បត្តិហេតុនៅសមុទ្រដោយសន្តិភាព។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខដឹកនាំប្រទេសនៅជាប់សមុទ្រចិនខាងត្បូងទាំំងពីរ បានបបង្កើតឱកាសសម្រាប់កងកម្លាំងឆ្មាំសមុទ្រទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពក្នុងតំបន់សមុទ្រពាក់ព័ន្ធ។
នៅថ្ងៃទី៣១ខែកក្កដាមុននេះ ក្រសួងការពារជាតិវៀតណាមរាយការណ៍ថា កប៉ាល់ CSB 8002 ទម្ងន់ ២៤០០តោនបានចាកចេញពីដែនទឹកវៀតណាមទៅចូលរួមសមយុទ្ធជាមួយប្រទេសហ្វីលីពីន។ ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក និងជួយសង្គ្រោះ ការការពារ និងការប្រយុទ្ធគ្នានៅឯសមុទ្រ។

គួរបញ្ជាក់ថា ក្រសួងការបរទេសប្រទេសវៀតណាមកាលពីពាក់កណ្តាលខែកក្កដា បានដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិ សម្រាប់តំបន់ខ្ពង់រាបដែលលាតសន្ធឹងលើសពី៣៧០គីឡូម៉ែត្រ បច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង
ហើយចិនការដាក់ពាក្យបណ្តឹងនោះរបស់វៀតណាម ហើយបានដាក់លក្ខខណ្ឌតឹងរ៉ឹងជាមួយភាគីវៀតណាម។
បើទោះបីជាទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ប៉ុន្តែហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀតនៅតែទាមទារកោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង