Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ច្រានចោល​លទ្ធផល​បោះឆ្នោត​នៅ​វ៉េណេស៊ុយអេឡា និង​ប្រកាស​ទទួលស្គាល់​បក្ស​ប្រឆាំង​​ជា​អ្នក​ឈ្នះ

បានផុស

នៅ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​បាន​ប្រកាស​ទទួល​ស្គាល់​ថា គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​​ដែល​មាន​លោក Edmundo Gonzalez ជា​បេក្ខភាព​ គឺ​ជា​អ្នក​​យក​ឈ្នះ​​លើ​ការ​បោះឆ្នោត​​ថ្នាក់​ជាតិ ដែល​ផ្ទុយ​ពី​អ្វី​ដែល​​បក្ស​កាន់​​អំណាច​របស់​​លោក​ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បាន​​ប្រកាស​ក្ដែងៗ​ថា​​ខ្លួន​​មាន​សម្លេង​គាំទ្រ​​​ច្រើន​ជាងគេ។

លោក នីកូឡាស ម៉ាឌូរ៉ូ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​រៀបរាប់​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «ដោយផ្អែក​លើ​ព័ស្តុតាងដ៏លើសលប់ វាច្បាស់ណាស់ចំពោះសហរដ្ឋអាមេរិក ហើយសំខាន់បំផុតចំពោះប្រជាជនវ៉េណេស៊ុយអេឡា​ ដែល​ថា លោក Edmundo González Urrutia បានឈ្នះការបោះឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី​២៨​ខែកក្កដា​​របស់ប្រទេសវ៉េណេស៊ុយអេឡា»។

ក្រុម​​ប្រឹក្សា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​វ៉េណេស៊ុយអេឡា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​​ថា លោក ម៉ាឌូរ៉ូ បាន​យក​ឈ្នះ​គូ​ប្រជែង​ក្នុង​សម្លេង ៥១,២% ទល់​នឹង ៤០,២% ប៉ុន្តែ​ការ​រាប់​សន្លឹក​ឆ្នោត​​លម្អិត​​បែរ​​​ជា​មិន​​​បង្ហាញ​​ឲ្យ​គ្រប់គ្នា​បាន​​ដឹង​បាន​ឮ​​ទៅ​វិញ។ ប្រការ​នេះ​ហើយ​បាន​ធ្វើ​បណ្ដា​អន្តរជាតិ​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​វ៉េណេស៊ុយអេឡា​ដូច​ជា​​ប្រទេស​ប្រេស៊ីល កូឡុំប៊ី និង​ម៉ិកស៊ិក ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​ទិន្នន័យ​​ពិត​ប្រាកដ​នៃ​​សន្លឹក​ឆ្នោត ខណៈ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​មាន​ព័ស្ដុតាង​​ជា​​​ឯកសារ​​​ព្រីន​នៃ​ទិន្នន័យ​ឆ្នោត​ ដែល​បញ្ជាក់​ថា​ពួក​គេ​ទទួល​សម្លេង​គាំទ្រ​​ច្រើន​ជាង​២ភាគ​៣​ឯណោះ ពោល​គឺ​យក​ឈ្នះ​ដាច់​​លើ​លោក ម៉ាឌូរ៉ូ តែ​ម្ដង។

លោក ម៉ាឌូរ៉ូ ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​នៅ​វ៉េណេស៊ុយអេឡា បាន​​ឆ្លើយ​តប​​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ភ្លាមៗ​វិញ​ថា​ កុំ​ឲ្យ​​​ប្រទេស​មហា​អំណាច​មួយ​នេះ​ចេះ​ដឹង​រឿង​​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េណេស៊ុយអេឡា។

កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន លោក ម៉ាឌូរ៉ូ បាន​កោះហៅ​ទូតខ្លួន និង​បណ្តេញ​ទូត​នៃ​ប្រទេសស្ទើរ​ទាំងអស់​នៅ​អាមេរិក​ឡាទីន​ ដោយសារ​តែ​​ការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស និង ចោទ​​ប្រទេស​​ទាំងនោះ​ថា ជ្រៀតជ្រែក​កិច្ចការ​ប្រទេសខ្លួន។ បណ្ដា​អន្តរជាតិ​ បាន​ជំរុញ​ឲ្យ​វ៉េណេស៊ុយអេឡា​បង្ហាញ​ពី​ទិន្នន័យ​រាប់​សន្លឹក​​ឆ្នោត​ជា​សាធារណៈ ហើយ​​ប្រាប់​ថា នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​អាច​​លុប​​ចោល​នូវ​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន។

(រូបភាព៖ Getty)

សូម​បញ្ជាក់​ថា កាល​ពី​ដើម​សប្ដាហ៍ ក្រោយ​ប្រកាស​លទ្ធផល​​បោះឆ្នោត បាតុកម្ម​បាន​ផ្ទុះ​​ឡើង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដោយ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​​ឲ្យ​លោក ម៉ាឌូរ៉ូ បន្ត​​កាន់​អំណាច​នៅ​ក្នុង​អាណត្តិ​ទី​៣​របស់​​លោក​រយៈពេល​៦​ឆ្នាំ​ថែម​ទៀត​នោះ​ទេ។ នៅ​ក្នុង​បាតុកម្ម​នេះ មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ១១​​នាក់ និង​មាន​អ្នក​រង​របួស​មួយ​ចំនួន៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ម៉ោង១២ ថ្ងៃត្រង់ ៥ សីហា ២០២៤ Full MV បទ«៥ សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»  នឹងចេញជាផ្លូវការ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក គាំ អ៊ន ដែលឈឺសន្លាក់ស្មាខ្លាំង  ពេលនេះបានទទួលការព្យាបាល ក្រោយបានជួប សម្តេចធិបតី នៅហាងលក់បាយមួយកន្លែង​

សេដ្ឋកិច្ច២០ ម៉ោង មុន

កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម