ព័ត៌មានអន្ដរជាតិ
វៀតណាមខ្ចីលុយ៣០០លានដុល្លារពីឥណ្ឌា ពង្រឹងសន្តិសុខលើសមុទ្រ
រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ប្រាក់កម្ចីចំនួន ៣០០លានដុល្លារ ដើម្បីកសាងសន្តិសុខដែនសមុទ្ររបស់វៀតណាម ខណៈដែលភាគីទាំង២បាននិយាយថា ពួកគេចង់បង្កើនការវិនិយោគនិងពាណិជ្ជកម្មឲ្យបានទ្វេដងក្នុងរយៈពេល៥ឆ្នាំខាងមុខ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ថា ឥណ្ឌាចាត់ទុកវៀតណាមជាសសរស្តម្ភសំខាន់នៃគោលនយោបាយរបស់ខ្លួនចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍ និងជាដៃគូសំខាន់ក្នុងចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។
បន្ទាប់ពីកិច្ចពិភាក្សា លោក Chinh បានប្រាប់អ្នកយកព័ត៌មានថា ពិភពលោកប្រឈមមុខនឹងបញ្ហាសន្តិសុខយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។ លោកថា៖ «តំបន់អាស៊ីឥណ្ឌូប៉ាស៊ីហ្វិក គឺជាក្បាលម៉ាស៊ីនសម្រាប់ការរីកចម្រើន ប៉ុន្តែវាក៏ជាកន្លែងដែលនយោបាយសំខាន់ៗកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាផងដែរ។ យើងត្រូវការមធ្យោបាយ និងវិធីសាស្ត្រជាសកល និងមានការគាំទ្រពហុភាគីនិយម»។
នាយករដ្ឋមន្ត្រីទាំង២ ក៏បានបង្ហាញពីបំណងបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ និងផ្នែកផ្សេងទៀតដូចជា បច្ចេកវិទ្យា «semiconductor» បច្ចេកវិទ្យាពណ៌បៃតង បញ្ញាសិប្បនិម្មិត សេវាកម្មផ្ទុកទិន្នន័យ(Cloud) និងវិធានការអាកាសធាតុ។
ឥណ្ឌា និងវៀតណាម ក៏បានបើកសម្ពោធនូវទីតាំងអប់រំផ្នែកបច្ចេកវិទ្យាថ្មីមួយផងដែរហៅថា «Army Software Park» នៅលើទឹកវៀតណាម ដែលមានជំនួយពីឥណ្ឌាក្នុងការបង្ហាត់បង្រៀនទាហានវៀតណាមឲ្យចេះពីជំនាញឌីជីថល។
ពាណិជ្ជកម្មទ្វេភាគីរវាងសម្ព័ន្ធមិត្តទាំង២ក្នុងឆ្នាំ២០២២ បានកើនឡើង ២៧% និងឈានដល់ទំហំទឹកប្រាក់ ១៤,១៤ពាន់លានដុល្លារ។ ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសវៀតណាមមានដល់ទៅ ៦,៧ពាន់លានដុល្លារ ខណៈដែលការនាំចូលរបស់ឥណ្ឌាពីប្រទេសវៀតណាមវិញមានចំនួន ៧,៤៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។
ការនាំចេញរបស់ឥណ្ឌាទៅកាន់វៀតណាមរួមមាន ដែក ដែកថែប កប្បាស ធញ្ញជាតិ សាច់ ផលិតផលនេសាទ គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ីម៉ងត៍ សារធាតុគីមី និងឱសថ។
ចំណែកការនាំចេញរបស់វៀតណាមទៅកាន់ឥណ្ឌាភាគច្រើនរួមមាន ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិក សារធាតុគីមីអសរីរាង្គ គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ម៉ាស៊ីន ទង់ដែង កៅស៊ូ កាហ្វេ តែ គ្រឿងទេស ដែក និងដែកថែប។
ការវិនិយោគរបស់ឥណ្ឌានៅវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១,៩ពាន់លានដុល្លារក្នុងវិស័យថាមពល ការរុករករ៉ែ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។ ចំណែកវៀតណាមបានវិនិយោគជាង ២៨,៥៥លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ភាគច្រើននៅក្នុងវិស័យឱសថ បច្ចេកវិទ្យាព័ត៌មាន គីមី និងសម្ភារសំណង់៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ