Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រកាស​នៅ​ចាំ​ការពារ​អ៊ីស្រាអែល ក្រោយ​ការ​ស្លាប់​មេ​ដឹក​នាំ​ហាម៉ាស

បានផុស

នៅ

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក បាន​ពិភាក្សា​ជាមួយ​​​លោក Benjamin Netanyahu ​តាម​រយៈ​ការ​ហៅ​ទូរសព្ទ​កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា ហើយ​បញ្ជាក់​ឡើង​វិញ​ម្ដង​​ទៀត​នូវ​ការ​ប្ដេជ្ញា​​​របស់​​អាមេរិក​ក្នុង​ការ​ការពារ​សន្តិសុខ​​​អ៊ីស្រាអែល​ប្រឆាំង​​ការ​គំរាម​កំហែង​​ពី​អ៊ីរ៉ង់ និង​ក្រុម​បក្ខពួក​របស់​អ៊ីរ៉ង់។ ការ​លើក​ឡើង​របស់​អាមេរិក​លើក​​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ៊ីរ៉ង់​​​​ប្រកាស​សងសឹក​អ៊ីស្រាអែល ជុំវិញ​​ការ​ធ្វើ​ឃាត​លោក Ismail Haniyeh មេ​ដឹក​នាំ​កំពូល​ក្រុម​ហាម៉ាស​នៅ​រដ្ឋធានី​តេហេរ៉ង់ និង​លោក Faud Shukr មេ​បញ្ជាការ​ជាន់​ខ្ពស់​ក្រុម​ហេសបូឡា​នៅ​​រដ្ឋធានី Beirut។

​​​លោក Benjamin Netanyahu និង​លោក ចូ បៃដិន (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីថ្លែងការណ៍​អាមេរិក បាន​រៀបរាប់​ថា៖ «លោក​ប្រធានាធិបតី​បាន​បញ្ជាក់​ម្ដង​ទៀត​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​​លោក​ចំពោះ​សន្តិសុខ​អ៊ីស្រាអែល​​ប្រឆាំង​ការ​គំរាម​កំហែង​ទាំង​អស់​​ពី​អ៊ីរ៉ង់ រួម​មាន​ទាំង​បក្ខពួក​​ភេរវករ​របស់​គេ​​ដូចជា ក្រុម​ហាម៉ាស ក្រុម​ហេសបូឡា និង​ក្រុម​ហ៊ូធី»។ បន្ថែម​ពី​នេះ លោក បៃដិន ​បាន​ពិភាក្សា​ជាមួយ​​លោក​នាយករដ្ឋមន្ត្រី Benjamin ទាក់ទិន​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​​​​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​​មីស៊ីល​ប៉ាលេស្ទិក និង​ដ្រូន​​​​របស់​សត្រូវ។ រដ្ឋាភិបាល​​ប្រទេស​ទាំង​២​ក៏​បាន​និយាយ​គ្នា​អំពី​ការ​ដាក់​ពង្រាយ​​ប្រព័ន្ធ​ការពារ​យោធា​ថ្មី​របស់​អាមេរិក​ផង​ដែរ។

រដ្ឋាភិបាលរបស់លោក Netanyahu មិនបានធ្វើអត្ថាធិប្បាយលើការសម្លាប់លោក Haniyeh ក្នុងទីក្រុង​តេហេរ៉ង់​នោះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​បាន​ចោទ​ប្រកាន់​ទៅ​លើ​​អ៊ីស្រាអែល។ អ៊ីរ៉ង់​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​សកម្ម​​ប្រយុទ្ធ​ទាំង​នោះ បានប្តេជ្ញាសងសឹកចំពោះការសម្លាប់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​​​របស់​ខ្លួន។

ក្រុមហាម៉ាស បាននិយាយថា ការស្លាប់របស់​​លោក Haniyeh នឹងធ្វើ​ឲ្យ​សមរភូមិ​ប្រយុទ្ធជាមួយអ៊ីស្រាអែលឈានដល់​ដំណាក់កាល​ថ្មី និងមានផលប៉ះពាល់ធំ​ជាង​មុន​ថែម​ទៀត។

គួរ​រំឭក​ថា ប៉ុន្មានម៉ោងមុនពេល​លោក Haniyeh ត្រូវ​បាន​ធ្វើ​​ឃាត អ៊ីស្រាអែលបាន​ប្រកាស​ថា ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់​ក្រុម​ហេសបូឡា​គឺ​លោក Shukr ក្នុង​រដ្ឋធានី Beirut នៃ​ប្រទេស​លីបង់។ អ៊ីស្រាអែលជឿថា លោក Shukr ជាអ្នក​រៀបចំ​ការវាយប្រហារដោយគ្រាប់រ៉ុកកែត​លើ​តំបន់ Golan Heights ដែលបានសម្លាប់មនុស្ស​១២​នាក់ កាលពីថ្ងៃ​ទី​២៧​ខែ​កក្កដា។ យ៉ាង​ណា កាល​ណោះ ក្រុម​ហេសបូឡា​បាន​បដិសេធ​​​ថា​មិន​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​វាយ​ប្រហារ​​មួយ​នេះ​ទេ។

ការ​វាយ​សងសឹក​របស់​ហេសបូឡា​ទៅ​លើអ៊ីស្រាអែល ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​មាន​ឡើង ព្រោះ​ពេល​កន្លង​ ក្រុម​​សកម្ម​ប្រយុទ្ធ​នេះ​ធ្លាប់​វាយ​បក​​ដោយ​ការ​បាញ់​​ស្រោច​រ៉ុកកែត​​ជា​ច្រើន​គ្រាប់​ចូល​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​​ ក្រោយ​ពី​មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ខ្លួន​ត្រូវ​បាន​អ៊ីស្រាអែល​​សម្លាប់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

Sokha Hotels

ព័ត៌មានពេញនិយម