ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅចិនសម្លាប់មនុស្សយ៉ាងតិច៣០នាក់និងបាត់ខ្លួនច្រើននាក់
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតជាទឹកជំនន់ដ៏ខ្លាំងដោយសារឥទ្ធិពលនៃព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់និង៣៥នាក់បាត់ខ្លួននៅទីក្រុងចំនួន៨ក្នុងខេត្ត Hunan ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២ខែសីហានេះ។

គិតត្រឹមម៉ោង១២:០០ ថ្ងៃទី១ខែសីហា ផ្លូវថ្នល់ បណ្ដាញអគ្គិសនី និងសេវាទូរសព្ទនៅក្នុងទីប្រជុំជនចំនួនប្រាំបីក្នុងទីក្រុង Zixing បានទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុតដោយព្យុះទីហ្វុង Gaemi ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសចិនបានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងខេត្តHunan ប្រទេសចិនបានបង្កើនកម្រិតឆ្លើយតបក្នុងគ្រាអាសន្ន ដើម្បីឲ្យការជួយសង្គ្រោះកាន់តែប្រសើរឡើងនិងធានាសុវត្ថិភាពនៃការរស់នៅជាមូលដ្ឋានសម្រាប់ប្រជាជនដែលរងផលប៉ះពាល់។

ព្យុះទីហ្វុង Gaemi បានចាប់ផ្តើមបោកបក់ក្នុងប្រទេសចិននៅល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ខែកក្កដា ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានបន្តទៅភាគនិរតីនិងពាយ័ព្យកាត់ប្រទេសចិន ដោយនាំមកនូវភ្លៀងធ្លាក់និងកម្លាំងខ្យល់បក់បោកខ្លាំង ដោយអ្នកព្យាករណ៍បានព្យាករណ៍ថា ទឹកភ្លៀងអាចមានចាប់ពី១៥០ ទៅ ២៥០មីលីម៉ែត្រ ជាមួយនឹងបរិមាណរហូតដល់៤០០មីលីម៉ែត្រ នៅតំបន់ដែលមានកម្ពស់ខ្ពស់និងតាមបណ្តោយឆ្នេរសមុទ្រ។
ព្យុះនេះកាលពីមុនក៏បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅក្នុងកោះតៃវ៉ាន់ និង រដ្ឋធានីហ្វីលីពីន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង៕
អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ