Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ F-16 មិនមែន «ថ្នាំវេទមន្ត» សម្រាប់ អ៊ុយក្រែន ទេ

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទៅក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី១ខែសីហាថា យន្តហោះចម្បាំង F-16 ដែលប្រទេសលោកខាងលិច បញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។

លោក Dmitry Peskov (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ក៏ដឹងរឿងនេះដែរ។ យន្តហោះទាំងនេះ នឹងត្រូវបាញ់ទម្លាក់និងកម្ទេច ហើយនឹងថយចំនួនបន្តិចម្តងៗ។

សេចក្តីថ្លែងការណ៍របស់លោក ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Bloomberg រាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកប្រភេទនេះ បានទៅដល់ដៃអ៊ុយក្រែនហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប្រភពខាងលើមិនបញ្ជាក់ទេថាតើ យន្តហោះទាំងនោះមានប៉ុន្មានគ្រឿង ហើយជាជំនួយរបស់ប្រទេសណា ខណៈរដ្ឋាភិបាលទីក្រុងកៀវ ក៏មិនទាន់និយាយអ្វីដែរចំពោះរបាយការណ៍នេះ។

(រូបថត៖ កងទ័ពអាកាសអាមេរិក)

ម្យ៉ាងវិញទៀត Bloomberg ក៏ផ្សាយដែរថា គេនៅមិនច្បាស់ទេថាតើពីឡុតអ៊ុយក្រែន ដែលលោកខាងលិចខិតខំបណ្តុះបណ្តាលខ្លាំងបំផុតនោះ អាចប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះ ភ្លាមៗដែរឬក៏អត់។

សូមបញ្ជាក់ជាថ្មី កាលពីឆ្នាំមុន សមាជិកអង្គការណាតូមួយចំនួន ដូចជាដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួរ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី និងស៊ុយអែត បានបង្កើតនូវអ្វីដែលគេហៅថា «សម្ព័ន្ធ F-16» ហើយក្រោយមក ក្រិក អាមេរិក ប៊ុលហ្គារី និងបារាំងក៏ចូលរួមក្រុមនេះដែរ។

ក្នុងនោះមានហូឡង់ បានសន្យាផ្តល់យន្តហោះចំនួន២៤គ្រឿង ខណៈដាណឺម៉ាក សន្យាផ្តល់១៩គ្រឿងចេញពីស្តុករបស់ខ្លួន ចំណែកប្រទេសខ្លះមិនផ្តល់យន្តហោះទេ ប៉ុន្តែរួមចំណែកដល់ការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះប្រើ F-16៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះចម្បាំង F-16 ទៅដល់ដៃ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៩ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៥ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៨ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម