ព័ត៌មានអន្ដរជាតិ
[វិភាគអន្តរជាតិ] ចិនទំនងធ្វើជាវីរបុរសស្តារសន្តិភាព អ៊ុយក្រែន-រុស្ស៊ី និងពង្រឹងធុរកិច្ចជាមួយអឺរ៉ុប
មហាអំណាចចិនដែលប្រកៀកស្មាជាមួយមហាអំណាចរុស្ស៊ីដែលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមនៅអ៊ុយក្រែន អាចចាប់យកឱកាសផ្សះផ្សាអ៊ុយក្រែននិងរុស្ស៊ីឱ្យដើរលើវិថីថ្មីមួយឆ្ពោះទៅបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងប្រទេសបងប្អូនសត្រូវទាំងពីរ និងក៏ជាកាលានុវត្តភាពស្តារនិងអភិវឌ្ឍន៍ប្រទេសអ៊ុយក្រែនដើម្បីផ្សារភ្ជាប់ខ្លួនជាមួយទីផ្សារអឺរ៉ុបតាមរយៈអ៊ុយក្រែន។
ក្នុងរយៈពេលមិនដល់១ឆ្នាំចុងក្រោយនេះ ប្រមុខក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែនដែល«ស្រេកឃ្លានការបញ្ចប់សង្គ្រាមបំផុតនោះ» បានជួបប្រមុខក្រសួងការបរទេសចិនយ៉ាងហោចណាស់២លើកដោយលើកទី១នៅខែកុម្ភៈក្នុងប្រទេសអាល្លឺម៉ង់ និងលើកទី២នៅប្រទេសចិនផ្ទាល់ ដើម្បីស្នើឱ្យចិនបំពេញតួនាទីជាអ្នកផ្សះផ្សាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ី។

ដោយខុសពីលើកមុនៗ អ៊ុយក្រែនក៏ដូចជាប្រទេសក្នុងសម្ព័ន្ធនៃអង្គការណាតូ ឬសហភាពអឺរ៉ុបដែលតែងតែចោទប្រកាន់ចិនថា នៅពីក្រោយនិងគាំទ្ររុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែននោះ ក្នុងជំនួបចុងក្រោយនេះ ប្រមុខដឹកនាំអ៊ុយក្រែនបានអះអាងនូវភាពត្រឹមត្រូវរបស់ចិនដែលមិនបានផ្តល់អាវុធឱ្យរុស្ស៊ីទេ។
ក្រោយដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba នៅប្រទេសចិនក្នុងខែកក្កដាទើបកន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទទួលស្គាល់ថា ចិនមិនបានគាំទ្ររុស្ស៊ីនិងផ្តល់អាវុធឱ្យរុស្ស៊ីក្នុងសង្គ្រាមរយៈពេលជាង២ឆ្នាំនេះទេ។ យោងការផ្សាយរបស់ unn.ua មានមូលដ្ឋាននៅប្រទេសអ៊ុយក្រែន។
ការលើកឡើងរបស់លោក ហ្សេឡេនស្គី ត្រូវគេមើលឃើញថា អ៊ុយក្រែនបានបន្ទាន់ឥរិយាបថនិងសុខចិត្តទទួលយកគោលការណ៍សន្តិភាពរបស់មហាអំណាចចិនដែលធ្លាប់ដាក់ចេញសំណើរសន្តិភាព១២ចំណុចកាលពីខួប១ឆ្នាំនៃការលើកទ័ពលុកលុយរបស់រុស្ស៊ី ប៉ុន្តែកាលនោះ អ៊ុយក្រែនបដិសេធ ដោយសារសម្ទុះនៃការគាំទ្រខ្លួននៅខ្លាំងនៅឡើយ ពីបណ្តាប្រទេសនានាជុំវិញពិភពលោកជាពិសេសមហាអំណាចអាមេរិកនិងបច្ចឹមប្រទេសអឺរ៉ុបក្នុងផ្តល់ជំនួយសម្រាប់ការប្រយុទ្ធទប់ទល់ជាមួយភាគីសត្រូវរុស្ស៊ី ដោយសារកាលនោះសង្គ្រាមសកលលោកមានតែមួយ។
ប៉ុន្តែចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ សង្គ្រាមនៅប្រទេសអ៊ុយក្រែនបានធ្លាក់ចុះការគាំទ្រ បានធ្លាក់ចុះការចាប់អារម្មណ៍ ហើយអ៊ុយក្រែនកាន់តែចុះខ្សោយ ហើយក៏ងាកទៅរកចិនដើម្បីត្រួសត្រាយផ្លូវទៅរកការចរចាសន្តិភាព។
រហូតមកដល់ពេលនេះ ចិនជាភាគីដែលមានសក្តានុពលបំផុតក្នុងការនាំយកសន្តិភាពឱ្យអ៊ុយក្រែននិងរុស្ស៊ី ព្រោះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់ប្រកាសចំហទទួលស្គាល់គោលការណ៍ទាំង១២ចំណុចរបស់ចិន ខណៈពេលនេះអ៊ុយក្រែនក៏បន្ទន់ឥរិយាបថទទួលយកចិនជាអ្នកសម្របសម្រួលសន្តិភាព។

ក្រោយជំនួបជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការទេសចិននៅទីក្រុងប៉េកាំងក្នុងខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំជឿជាក់ថា សន្តិភាពក្នុងប្រទេសអ៊ុយក្រែនគឺស្ថិតនៅក្នុងផលប្រយោជន៍យុទ្ធសាស្រ្ត ហើយតួនាទីរបស់ចិនជាកម្លាំងចលករសកលសំខាន់ណាស់ដើម្បីសន្តិភាព»។
ពេលធ្វើដំណើរទៅកាន់ប្រទេសចិនលើកដំបូង លោក Dmytro Kuleba មិនត្រឹមតែជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហគមន៍ធុរកិច្ចចិន ដោយលោកបានពន្យល់ពីការជ្រុមជ្រែងរបស់ប្រទេសសមាជិកអឺរ៉ុបក្នុងការស្តារនិងកសាងអ៊ុយក្រែនឡើងវិញ ដែលចិនអាចរួមចំណែកនាំសន្តិភាពដល់ប្រទេសអ៊ុយក្រែន និងបង្កើនទំនាក់ទំនងធុរកិច្ចជាមួយក្រុមហ៊ុនអឺរ៉ុប៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?