Connect with us

ព័ត៌មានអន្ដរជាតិ

លោក Joe Biden និយាយថា លោកនឹងឈ្នះ

បានផុស

នៅ

អ្នកប្រជាធិបតេយ្យលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោកនិយាយថា លោកជឿជាក់ថា វាច្បាស់ណាស់ថាយុទ្ធនាការរបស់លោកកំពុងឈ្នះរដ្ឋគ្រប់គ្រាន់ដើម្បីទទួលបានតំណែងប្រធានាធិបតី។

លោក Biden និយាយថា “បន្ទាប់ពីការរាប់សន្លឹកឆ្នោតដ៏យូរនៅពេលយប់ វាច្បាស់ណាស់ថា យើងនឹងឈ្នះរដ្ឋជាច្រើនដើម្បីឈានដល់សំឡេងចំនួន២៧០ដែលចាំបាច់ក្នុងការគ្រងតំណែងប្រធានាធិបតី។ ខ្ញុំមិនមែននៅទីនេះដើម្បីប្រកាសថាយើងបានឈ្នះនោះទេប៉ុន្តែខ្ញុំនៅទីនេះដើម្បីរាយការណ៍ថា នៅពេលការរាប់ត្រូវបានបញ្ចប់ យើងជឿជាក់ថា យើងនឹងក្លាយជាអ្នកឈ្នះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយបែបនេះខណៈលោកកំពុងមានសំឡេងតំណាងបោះឆ្នោតនាំមុខលោក Donald Trump។

លោក Biden កំពុងមានសំឡេង២៦៤ចំណែកឯលោក Trump មានសំឡេង២១៤ស្របពេលនៅសល់រដ្ឋតិចតួចប៉ុណ្ណោះដែលមិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោត។

បេក្ខជនត្រូវការសំឡេងតំណាងបោះឆ្នោតចំនួន២៧០ដើម្បីឈ្នះតំណែងប្រធានាធិបតី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម