Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះទឹក​ជំនន់​នៅ​ប៉ាគីស្ថាន ប្រល័យ​ជីវិត​មនុស្ស៣០​នាក់

បានផុស

នៅ

គ្រោះ​ទឹក​ជំនន់ ដែល​បង្ក​​ឡើង​ដោយ​​ភ្លៀង​​ធ្លាក់​ជាប់ៗ​គ្នា​មិន​ឈប់​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​​ជា​ច្រើន និង​ប្រល័យ​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣០​នាក់​នៅ​ក្នុង​សប្ដាហ៍​នេះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី​​២​ខែ​សីហា​ឆ្នាំ​២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង​ Lahore ដែល​ជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​២​នៅ​​ប៉ាគីស្ថាន បាន​ទទួល​រង​គ្រោះ​ទឹក​ជំនន់​ខ្លាំង​ជាង​​​គេ​​​មិន​ធ្លាប់​​មាន​ក្នុង​រយៈពេល​​ច្រើន​ជាង​៤​ទសវត្សរ៍​កន្លង​ទៅ។ ភ្លៀង​បាន​បន្ត​ធ្លាក់​និង​បក់បោក​ខ្លាំង​នៅ​ភាគ​ខាង​ជើងប្រទេស បង្ក​ឲ្យ​មាន​ទឹក​ជំនន់ អគារ​ដួល​រលំ និង​​ហានិភ័យ​នៃ​ការ​ឆ្លក់​​អគ្គិសនី​ស្លាប់។ អាជ្ញាធរ​ប៉ាគីស្ថាន បានព្រមាន​ថា ជំនន់​ទឹក​ភ្លៀង​ភ្លាមៗ​អាច​កើត​មាន​នៅ​ក្នុង​សប្ដាហ៍​នេះ​បន្ត​ទៀត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស បន្ទាប់​ពី​បាន​​​​សម្លាប់​មនុស្ស​ចំនួន​៦​នាក់​រួច​មក​ហើយ​​​នៅ​ទីនោះ។ ចំណែក​នៅ​ក្នុង​​ខេត្ត Khyber Pakhtunkhwa ដែល​នៅភាគ​ពាយ័ព្យ​ ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​ មាន​ករណី​ស្លាប់​ចំនួន​​២៤​នាក់ ក្នុង​នោះ​មាន​កុមារ​​ចំនួន​១២​នាក់។

ការ​មក​ដល់​នៃ​រដូវ​ធ្លាក់​ខ្យល់​មូសុង បាន​​​បង្កើត​ឲ្យ​មាន​ទឹក​ជំនន់ និង​បំណាក់​ដី​​ជា​ច្រើន​នៅ​ក្នុង​​តំបន់​អាស៊ី​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន ហើយ​ក្នុង​នោះ​នៅ​ឥណ្ឌា​ដែល​ជា​ប្រទេសក្បែរ​ខាង​ប៉ាគីស្ថាន មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន ១៩៥​នាក់ និង​បាត់​ខ្លួន​ជិត​២០០​នាក់។

អង្គការ​​​ធំៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក រួម​មាន​ទាំង​អង្គការ​សហ​ប្រជាជាតិ​​ផង​ដែរ​នោះ បាន​ចាត់​ទុក​​ប៉ាគីស្ថាន​​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​នឹង​​​​បម្រែបម្រួល​អាកាសធាតុ ដោយ​​​​នៅ​ក្នុង​ឆ្នាំ​២០២២ គ្រោះ​ទឹក​ជំនន់​បាន​ឆក់​យក​ជីវិត​មនុស្សអស់​ជាង ១៧០០​នាក់ និង​មាន​ការ​ជម្លៀស​​ប្រជាជន​រាប់​លាន​នាក់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម