ព័ត៌មានអន្ដរជាតិ
អាមេរិក រៀបចំបញ្ជូនយន្តហោះនិងនាវាចម្បាំង ទៅការពារ អ៊ីស្រាអែល
ស្របពេលស្ថានការណ៍កាន់តែឡើងកម្តៅប្រៀបបាននឹងគ្រាប់បែកហៀបនឹងផ្ទុះ, មន្ទីរបញ្ចកោណ បានប្រកាសថា អាមេរិក កំពុងរៀបចំបញ្ជូនយន្តហោះនិងនាវាចម្បាំងបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារអ៊ីស្រាអែល ខណៈមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ក៏ដូចជាសម្ព័ន្ធរបស់ខ្លួនគឺក្រុមហាម៉ាសនិងហេសបូឡា។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃសៅរ៍ទី៣ខែសីហាឆ្នាំ២០២៤។

ប៉ុន្មានថ្ងៃមកនេះ អ៊ីរ៉ង់ បានគំរាមសងសឹកមិនប្រណីដៃ ចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ ស្របពេលសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា ក៏នៅតែពុះកញ្ជ្រោល គ្មានសញ្ញាថមថយសោះឡើយ។
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានយល់ព្រមបញ្ជូននាវាចម្បាំងនិងនាវាពិឃាតដែលអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិក ក៏ដូចជាយន្តហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ាផងដែរ។

មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Austin បានចេញបញ្ជាឲ្យពង្រឹងកម្លាំងយោធារបស់សហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរឡើង ដើម្បីបង្កើនការគាំទ្រដល់ផ្នែកការពារជាតិអ៊ីស្រាអែល និងដើម្បីធានាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងឧបទ្ទវហេតុផ្សេងៗ»។
សេចក្តីប្រកាសនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu តាមទូរស័ព្ទ ហើយបញ្ជាក់ឡើងវិញម្ដងទៀត នូវការប្ដេជ្ញារបស់ទីក្រុងវ៉ាស៊ីនតោន ការពារសន្តិសុខអ៊ីស្រាអែលប្រឆាំងការគំរាមកំហែងពីអ៊ីរ៉ង់ និងក្រុមបក្ខពួករបស់ទីក្រុងតេហេរ៉ង់។

សូមបញ្ជាក់ជាថ្មី ប៉ុន្មានម៉ោងមុនពេលលោក Haniyeh ត្រូវបានធ្វើឃាត អ៊ីស្រាអែលក៏ប្រកាសដែរថា ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមហេសបូឡាគឺលោក Shukr ក្នុងរដ្ឋធានី បេរូត នៃប្រទេសលីបង់។ អ៊ីស្រាអែលជឿថា លោក Shukr ជាអ្នករៀបចំការវាយប្រហារដោយគ្រាប់រ៉ុកកែតលើតំបន់ Golan Heights ដែលបានសម្លាប់មនុស្ស១២នាក់ កាលពីថ្ងៃទី២៧ខែកក្កដា។ យ៉ាងណា កាលនោះ ក្រុមហេសបូឡាបានបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះទេ។
ការវាយសងសឹករបស់ហេសបូឡាទៅលើអ៊ីស្រាអែល ត្រូវគេរំពឹងថានឹងកើតមានឡើង ព្រោះពេលកន្លង ក្រុមសកម្មប្រយុទ្ធនេះធ្លាប់វាយបកដោយការបាញ់ស្រោចរ៉ុកកែតជាច្រើនគ្រាប់ចូលក្នុងទឹកដីអ៊ីស្រាអែល ក្រោយពីមេបញ្ជាការជាន់ខ្ពស់របស់ខ្លួនត្រូវបានអ៊ីស្រាអែលសម្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ប្រកាសនៅចាំការពារអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំហាម៉ាស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ