ព័ត៌មានអន្ដរជាតិ
ការសិក្សារកឃើញថា វ៉ាក់សាំងកូវីដ-១៩ កាត់បន្ថយការគាំងបេះដូង
ការស្រាវជ្រាវថ្មីរកឃើញថា អ្នកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ពិតជាកាត់បន្ថយអត្រានៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលមែន។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃសុក្រទី២ខែសីហា, ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Cambridge, Bristol និង Edinburgh នៃចក្រភពអង់គ្លេស បានធ្វើការវិភាគលើកំណត់ត្រាសុខភាពមនុស្សពេញវ័យរាប់លាននាក់នៅក្នុងប្រទេសអង់គ្លេស ចាប់ពីខែធ្នូឆ្នាំ២០២០ដល់ខែមករាឆ្នាំ២០២២។
អ្នកដឹកនាំការសិក្សា គឺវេជ្ជបណ្ឌិត Samatha Ip មកពីសាកលវិទ្យាល័យ Cambridge និយាយថា «យើងបានសិក្សាលើវ៉ាក់សាំងកូវីដ-១៩ និងជំងឺសរសៃឈាមបេះដូងចំពោះមនុស្សពេញវ័យ ៤៥.៧លាននាក់នៅប្រទេសអង់គ្លេស ហើយរកឃើញថា ករណីពាក់ព័ន្ធជំងឺសរសៃឈាមបេះដូងដូចជា ការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីការចាក់វ៉ាក់សាំងដូសនីមួយៗ គឺមិនសូវមានទេ»។

តាមការរកឃើញដែលចេញផ្សាយនៅសប្តាហ៍នេះ ក្នុងទស្សនាវដ្តី Nature Communications, អត្រានៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល បានធ្លាក់ចុះជិត១០% ក្នុងរយៈពេល១៣ទៅ២៤សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ហើយវាធ្លាក់ចុះដល់ទៅ ២៧% បន្ទាប់ពីការចាក់ដូសទី២ជាមួយវ៉ាក់សាំង AstraZeneca និង២០% បើចាក់ Pfizer។
ស្របពេលជាមួយគ្នានោះដែរ លោក William Whiteley នាយករងនៅមជ្ឈមណ្ឌល BHF Data Science Center និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Edinburgh បាននិយាយថា «ការសិក្សាទូទាំងប្រទេសអង់គ្លេសនេះ គឺជាការធានាដល់អ្នកជំងឺអំពីសុវត្ថិភាពនៃជំងឺសរសៃឈាមបេះដូងផង និងបង្កើនកម្រិតការពារជំងឺកូវីដ-១៩ផង»។

ការសិក្សាថ្មីនេះបានបង្ហាញពីភាពវិជ្ជមានរបស់វ៉ាក់សាំងកូវីដ ផ្ទុយពីការស្រាវជ្រាវលើកមុន ដែលរកឃើញថា វ៉ាក់សាំងកូវីដជាពិសេសប្រភេទ mRNA បានរួមចំណែកបណ្តាលឲ្យអ្នកចាក់ មានកំណកឈាម។
ត្បិតតែមានការផ្សព្វផ្សាយជាច្រើនអំពីបញ្ហាទាក់ទងនឹងវ៉ាក់សាំងនេះក៏ពិតមែន ប៉ុន្តែពេលជំងឺកូវីដរាតត្បាតខ្លាំង វ៉ាក់សាំងទាំងនេះហើយ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ុន AstraZeneca ដាច់ចិត្តទម្លាយថា វ៉ាក់សាំងកូវីដរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យមនុស្សស្លាប់មែន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ