Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺមហារីក ផ្តាច់ជីវិតប្រជាជនវៀតណាម ជាង ​១២ម៉ឺននាក់ ក្នុងមួយឆ្នាំ

បានផុស

នៅ

យោងតាមស្ថិតិចុងក្រោយបង្អស់ពីគេហទំព័រតាមដានជំងឺមហារីកពិភពលោក Globocan, ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមមានមនុស្សកើតជំងឺមហារីកថ្មីចំនួន ១៨០ ៤៨០នាក់និងស្លាប់ចំនួន ១២០ ១៨៤នាក់។ នេះបើតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសុក្រទី២ខែសីហាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Nguyen Thi Xuyen ប្រធានសមាគមគ្រូពេទ្យវៀតណាម បាននិយាយថា កត្តាចម្បងដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺដោយសារតែអ្នកជំងឺមិនបានទៅពិនិត្យរោគទាន់ពេល ទុកយូរពេក។ លើសពីនេះ រយៈពេលនៃការរស់រានមានជីវិតរបស់អ្នកជំងឺ ក៏អាស្រ័យលើសុខភាពរបស់ពួកគេផងដែរ។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញនិយាយថា ទម្រង់ជំងឺផ្សេងៗគ្នាក្នុងប្រទេសនីមួយៗ នាំឲ្យអត្រាមរណភាពនៃជំងឺមហារីក ក៏ខុសគ្នាទៅតាមនោះដែរ។ ជាឧទាហរណ៍ នៅប្រទេសអូស្ត្រាលី អត្រាជំងឺមហារីកសុដន់និងក្រពេញប្រូស្តាតមានខ្ពស់បំផុត ខណៈនៅកូរ៉េខាងត្បូង អត្រាមហារីកក្រពះ ទីរ៉ូអ៊ីត និងពោះវៀនធំគឺខ្ពស់ជាង។ ជំងឺមហារីកទាំងនេះ មានអត្រារស់ខ្ពស់ ជាពិសេសមហារីកក្រពេញទីរ៉ូអ៊ីត ដែលស្ទើរតែអាចព្យាបាលបានទាំងស្រុង។

ដោយឡែក នៅប្រទេសវៀតណាម ជំងឺមហារីក៣ប្រភេទដែលកើតមានទូទៅបំផុតដូចជា សួត ថ្លើម និងក្រពះ គឺសុទ្ធតែជាប្រភេទមហារីកដែលមានអត្រាស្លាប់ខ្ពស់ បូករួមទាំងអ្នកជំងឺទៅរកគ្រូពេទ្យនៅដំណាក់កាលចុងក្រោយថែមទៀត នោះធ្វើឲ្យសភាពអ្នកជំងឺកាន់តែយ៉ាប់យ៉ឺន ជួយលែងបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ជោគជ័យ វះកាត់ប្តូរបេះដូង កុមារម្នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម