Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង២០០នាក់បាត់បង់ជីវិតក្នុង​១សប្តាហ៍​ ​​ក្នុងហេតុការណ៍​​អាកាសធាតុ​​អាក្រក់​នៅ​អាស៊ី​​

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សជាង ២០០នាក់នៅឥណ្ឌានិងចិន រួមទាំង ៣០ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន ខណៈក៏មានទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើងជិតព្រំដែនជាមួយប្រទេសចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP កាលពីថ្ងៃទី០២ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដូវខ្យល់មូសុង និងព្យុះទីហ្វុងនៅអាស៊ី ហើយការប្រែប្រួលអាកាសធាតុបានធ្វើឱ្យ​ឥទ្ធិពល​​ព្យុះ​ដែល​បោក​បក់​​នៅ​​ក្នុង​តំបន់​អាស៊ី​កាន់តែ​អាក្រក់​​ខ្លាំង ខណៈ​ភ្លៀងធ្លាក់ខ្លាំង បានបង្កបំណាក់ដី និងទឹកជំនន់ បំផ្លាញដំណាំ បំផ្លាញផ្ទះសម្បែង និងឆក់យកជីវិតមនុស្សជាច្រើន។ រដ្ឋាភិបាលប្រទេសនីមួយៗបានព្យាយាមស្ដារនិងជួយសង្គ្រោះដោយ​ចំណាយ​ធនធាន​និង​មធ្យោបាយ​យ៉ាង​ច្រើន ទោះបីជាយ៉ាងណា ពេល​ខ្លះ​ការជួយសង្គ្រោះវា​មិន​គ្រប់​គ្រាន់​ទេ ដោយសារ​តែ​ផល​វិបាក​សោកនាដកម្ម​ដែល​កំពុង​កើត​ឡើង​មានកម្រិតធ្ងន់ធ្ងរ ។

ប្រទេសឥណ្ឌា៖ មនុស្ស១៩៤ នាក់ស្លាប់ និង ១៨៧ នាក់បាត់ខ្លួន

ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានបំណាក់ដីក្នុងតំបន់ដាំតែ និងភូមិនានាក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃអង្គារ ដោយបំផ្លាញស្ពាន និងផ្ទះសម្បែងប្រជាជនជាច្រើន។ ក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបានធ្លាក់ចុះ ខណៈដែលការស្វែងរកឈានចូលដល់ថ្ងៃទីបួន។

តំបន់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​តំបន់ដាំតែ​​ដ៏​ស្រស់​ស្អាត ដោយ​មាន​កម្មករ​ចំការ​រាប់​រយ​នាក់​រស់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន​ក្បែរ​នោះ។ ប្រទេស​ឥណ្ឌា​តែងតែ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​រដូវ​មូសុង​ដែល​ហូរ​នៅ​ចន្លោះ​ខែមិថុនា​ដល់​ខែកញ្ញា ហើយ​នាំមក​នូវ​ទឹកភ្លៀង​ដ៏​សំខាន់​សម្រាប់​ដំណាំ​។

(រូបភាព៖ AP)

ប្រទេសចិន៖ ស្លាប់៤៨នាក់ និងបាត់ខ្លួន៣៥នាក់

ព្យុះទីហ្វុង Gaemi បានសម្លាប់មនុស្សជាង៣០នាក់នៅក្នុងប្រទេសហ្វីលីពីន និង១០នាក់នៅកោះតៃវ៉ាន់ ខណៈដែលវាបានបោកបក់កាត់ភាគខាងលិចប៉ាស៊ីហ្វិកកាលពីសប្តាហ៍មុន និងនៅតែបន្ត​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេសចិន​នៅឡើយ​។ ទឹកភ្លៀង​​​ដ៏ខ្លាំង​បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ខេត្ត Hunan អស់​ជា​ច្រើន​ថ្ងៃ ហើយអាជ្ញាធរនៅក្នុងទីក្រុង Zixing ក្បែរនោះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៣០នាក់បានស្លាប់នៅក្នុងទឹកជំនន់​និង​៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ក្រសួងធនធានទឹកបាននិយាយនៅសប្តាហ៍នេះថា ប្រទេសចិនបានកត់ត្រាទឹកជំនន់ធំ​ៗ​ចំនួន២៥នៅឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីវាបានចាប់ផ្តើមរក្សាស្ថិតិក្នុងឆ្នាំ១៩៩៨។ ជាមួយគ្នានេះទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា ប្រទេសចិនកំពុងមានថ្ងៃក្តៅខ្លាំង និងមានភ្លៀងធ្លាក់ញឹកញាប់ជាងមុន ហើយបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយរដ្ឋបាលឧតុនិយមចិនបានព្យាករណ៍ថានឹងមានការកើនឡើងបន្ថែមទៀត ក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការបង្ការគ្រោះមហន្តរាយ ដើម្បីព្យាយាមកាត់បន្ថយការខូចខាត តាមរយៈការព្យាយាមជម្លៀសមនុស្សមុនពេលព្យុះចូលមកដល់ ហើយបញ្ជូនជំនួយតាម​ឧទ្ធម្ភាគចក្រទៅកាន់តំបន់ដែលរងគ្រោះ។

(រូបភាព៖ AP)

ប្រទេសកូរ៉េខាងជើង៖ មានការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមានព័ត៌មានអំពីការស្លាប់

ព្យុះត្រូពិចក៏បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសចិន នៅតាមព្រំដែនជាមួយកូរ៉េខាងជើង ដោយ​ធ្លាក់​ទៅ​លើទន្លេ Yalu ដែលបែងចែកប្រទេសទាំងពីរ។ នៅប្រទេសកូរ៉េខាងជើង ភ្លៀងបានជន់លិចផ្ទះចំនួន ៤១០០ខ្នង ដីស្រែចំនួន៣០០០ និងអគារសាធារណៈជាច្រើន ផ្លូវគោក និងផ្លូវដែក។ឧទ្ធម្ភាគចក្រយោធា និងកងទ័ពជើងទឹក និងទូករដ្ឋាភិបាលផ្សេងទៀតបានជម្លៀសអ្នកស្រុកដែលជាប់គាំង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានស្តីពីការស្លាប់នោះទេ ទោះបីជាមេដឹកនាំប្រទេស គីម ជុងអ៊ុន បានបង្កប់ន័យថាមានអ្នកស្លាប់បាត់បង់ជីវិតនិងបានស្តីបន្ទោសមន្ត្រីសាធារណៈដែលធ្វេសប្រហែសក្នុងការការពារគ្រោះមហន្តរាយក៏ដោយ ។

(រូបភាព៖ KCNA)

ប្រទេសប៉ាគីស្ថាន៖ មនុស្សស្លាប់៣០នាក់

ទីក្រុង​ Lahore ដែល​ជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​២​នៅ​​ប៉ាគីស្ថាន បាន​ទទួល​រង​គ្រោះ​ទឹក​ជំនន់​ខ្លាំង​ជាង​​​គេ​​​មិន​ធ្លាប់​​មាន​ក្នុង​រយៈពេល​​ច្រើន​ជាង​៤​ទសវត្សរ៍​កន្លង​ទៅ។ ភ្លៀង​បាន​បន្ត​ធ្លាក់​និង​ខ្យល់​បក់បោក​ខ្លាំង​នៅ​ភាគ​ខាង​ជើងប្រទេស បង្ក​ឲ្យ​មាន​ទឹក​ជំនន់ ​ការដួល​រលំអគារ និង​​ហានិភ័យ​នៃ​ការ​ឆ្លក់​​អគ្គិសនី​ស្លាប់។ អាជ្ញាធរ​ប៉ាគីស្ថាន បានព្រមាន​ថា ជំនន់​ទឹក​ភ្លៀង​ភ្លាមៗ​អាច​កើត​មាន​នៅ​ក្នុង​សប្ដាហ៍​នេះ​បន្ត​ទៀត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស បន្ទាប់​ពី​បាន​​​​សម្លាប់​មនុស្ស​ចំនួន​៦​នាក់​រួច​មក​ហើយ​​​នៅ​ទីនោះ ខណៈចំនួនអ្នកស្លាប់មកដល់ពេលនេះកើនដល់ ៣០ នាក់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ៥ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម