Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ វៀតណាម ម្នាក់ ជាប់ចោទពីបទ​លក់​ព្រហ្មចារី​កូន​ស្រីវ័យ ១៤ ឆ្នាំ​តម្លៃ ១២០០ ដុល្លារ

បានផុស

នៅ

ស្ត្រីម្នាក់នៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានកាត់ទោសពីបទប្រើប្រាស់លេសថា ត្រូវការប្រាក់ដើម្បីព្យាបាលជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃរបស់កូនស្រី ហើយធ្វើឲ្យក្មេងស្រីព្រហ្មចារីរួមភេទជាមួយបុរសក្នុងតម្លៃ ៣០លានដុង (១២០០ដុល្លារ)។

យោងតាម vnexpress បានបញ្ចាក់ថា អយ្យការប្រជាជននៃស្រុក Phu Nhuan នៃទីក្រុងហូជីមិញ បានចេញដីកាសម្រេចកាត់ទោសបុរសឈ្មោះ Dung អាយុ ៥៥ ឆ្នាំ រស់នៅស្រុកនេះ ពីបទឧក្រិដ្ឋកម្មធ្វើពេស្យាកម្មជាមួយមនុស្សអាយុក្រោម ១៨ឆ្នាំ និង ម្តាយចំណាស់ឈ្មោះ Kieu អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅខេត្ត Hau Giang ពីបទឧក្រិដ្ឋមេខ្យល់ពេស្យាចារ។​ ការ​ចោទ​ប្រកាន់​បាន​កំណត់​ថា​ អ្នកទាំងពីរស្គាល់គ្នាមកច្រើន​ឆ្នាំ​មក​ហើយ។

កាលពីខែមេសាឆ្នាំមុន ខណៈពេលដែលនាងកំពុងមើលថែកូនស្រីអាយុ ១៤ ឆ្នាំដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃនៅឯមន្ទីរពេទ្យកុមារលេខ២ ក្នុងទីក្រុង HCMC លោក Dung បានទៅសួរសុខទុក្ខ និងផ្តល់ប្រាក់មួយចំនួនដល់ម្ដាយរូបនេះ។ក្នុង​អំឡុង​ពេល​ការ​សន្ទនា​មួយ​របស់​ពួក​គេ លោក Dung បាន​ប្រាប់​អំពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​គាត់។នេពេលនោះ ស្រ្តីជាម្ដាយបាន​ស្នើ​ថា ​គាត់​គួរ​តែ​រួម​ភេទ​ជាមួយ​ស្ត្រី​ព្រហ្មចារី​ដើម្បី​ទទួល​បាន​សំណាង​ល្អ​ជាង។

ក្រោយមក នាងបានប្រាប់បុរសនោះថា ថានាងចង់ឲ្យគាត់មើលថែកូនស្រី ដោយបញ្ជាក់ថា គាត់អាចរួមរ័ក្សជាមួយក្មេងស្រីដែលជាព្រហ្មចារីបានហើយលោក Dung ក៏បានយល់ព្រមភ្លាមៗ។

ប៉ុន្មានសប្តាហ៍បន្ទាប់ពីនោះ នាងបាននាំក្មេងស្រីនេះត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅ Hau Giang ហើយបានទូរស័ព្ទទៅ Dung ដោយស្នើសុំចំនួន ១០០ លានដុង ជាតម្លៃសម្រាប់ព្រហ្មចារីយ៍របស់កូនស្រីនាង។ លោក Dung បាន​និយាយ​ថា លោក​មិន​មាន​ប្រាក់​ច្រើន​នោះ​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាង​បាន​ទូរស័ព្ទ​ទៅ​​ម្ដង​ទៀត ដោយ​បញ្ចុះ​តម្លៃ​មក​ត្រឹម ៦០​លាន​ដុង។ Dung បានផ្តល់ប្រាក់ចំនួន ៣០ លានដុង ហើយនាងបានយល់ព្រម។ ពេល​នោះ​នាង​ប្រាប់​កូន​ស្រីឲ្យរួម​ភេទ​ជាមួយបុរសនោះដដែល ដើម្បី​រក​ប្រាក់​ព្យាបាល ។ ក្មេង​ស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​ដូច​ម្ដាយ​របស់​នាង​និយាយ។

នៅចន្លោះខែសីហា និងខែធ្នូឆ្នាំមុន Kieu បានយកកូនស្រីរបស់គាត់ពី Hau Giang ទៅ HCMC ពីរដងដើម្បីលក់ផ្លូវភេទឲ្យ Dung ។ រាល់ដង នាងបានជូនដំណឹងជាមុន ដើម្បីឲ្យគាត់បង់ថ្លៃសំបុត្រឡានក្រុងសម្រាប់នាង និងកូនស្រី។

យ៉ាងណាក៏ដោយ នៅខែមីនាឆ្នាំនេះ នៅពេលដែលជួបជាមួយឪពុករបស់នាងនៅមន្ទីរពេទ្យកុមារលេខ២ ក្នុងទីក្រុងហូជីមិញ ដើម្បីទទួលបានការព្យាបាលមួយផ្សេងទៀត ក្មេងស្រីនោះបានប្រាប់ឪពុករបស់នាងនូវរឿងរ៉ាវទាំងមូល។ឪពុក​នាង​ដែល​បាន​លែង​លះ​ម្តាយ ហើយ​មិន​បាន​រស់នៅ​ជាមួយ​នាង​នោះ បាន​រាយការណ៍​ករណី​នេះ​ទៅ​ប៉ូលិសភ្លាមៗ ។

បន្ទាប់ពីប៉ូលិសទទួលដំណឹងនេះភ្លាម ក៏ប្តញាប់ចុះទៅចាប់ខ្លួនជនសង្ស័យទាំង២រូបគឺ Dung និង Kieu ហើយអ្នកទាំងពីរបានសារភាពចំពោះឧក្រិដ្ឋកម្មរបស់ពួកគេថាពិតជាបានប្រព្រឹតិ្តអំពើពេស្យាចារ​ពិតប្រាកដមែន៕

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៩ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១២ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២៣ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣៤ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម