ព័ត៌មានអន្ដរជាតិ
អាមេរិក ចក្រភពអង់គ្លេស ឲ្យប្រជាជនខ្លួនចាកចេញពីលីបង់ ខ្លាចផ្ទុះសង្គ្រាមធំ
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍បានចេញសារព្រមានដល់ប្រជាពលរដ្ឋរបស់ពួកគេឲ្យចាកចេញពីប្រទេសលីបង់ជាបន្ទាន់ ចំពេលមានការភ័យខ្លាចកចំពោះការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ប្រកាសសងសឹកទៅលើអ៊ីស្រាអែល។

បើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu Ajansı ស្ថានទូតអាមេរិកនៅរដ្ឋធានី Beirut បានប្រកាសថា ទោះជើងហោះហើរជាច្រើនត្រូវបានលុបចោល ប៉ុន្តែពលរដ្ឋអាមេរិកនៅតែអាចចាកចេញពីលីបង់តាមជម្រើស
ជើងយន្តហោះពាណិជ្ជកម្ម។ សេចក្ដីថ្លែងការណ៍របស់ទូតអាមេរិក បានបន្ថែមថា៖ «យើងលើកទឹកចិត្តអ្នកដែលចង់ចាកចេញពីប្រទេសលីបង់ កក់សំបុត្រណាមួយដែលមានសម្រាប់ពួកគេ ទោះបីជាជើងហោះហើរនោះមិនចេញភ្លាមៗ ឬមិនស្របតាមជម្រើសធ្វើដំណើរដំបូងរបស់ពួកគេក៏ដោយ។ ពលរដ្ឋអាមេរិកដែលខ្វះខាតថវិកាដើម្បីត្រឡប់ទៅសហរដ្ឋអាមេរិកវិញ អាចទាក់ទងស្ថានទូតសម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុតាមរយៈប្រាក់កម្ចីធ្វើមាតុភូមិនិវត្តន៍»។ ចំណែកអ្នកដែលសម្រេចចិត្តបន្តនៅក្នុងលីបង់ ត្រូវ«រៀបចំផែនការសង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពគ្រាអាសន្ន ហើយត្រូវត្រៀមខ្លួនសម្រាប់ជ្រកនៅនឹងកន្លែងក្នុងរយៈពេលយូរបន្ថែមទៀត»។
ដោយឡែកអង់គ្លេស បានសង្កត់ធ្ងន់ថា៖ «ចក្រភពអង់គ្លេសនៅតែបន្តផ្តល់ដំបូន្មានប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសលីបង់ និងផ្តល់ដំបូន្មានដល់ជនជាតិអង់គ្លេសដែលស្ថិតនៅក្នុងប្រទេសនេះឲ្យចាកចេញឥឡូវ ខណៈដែលជម្រើសហោះហើរពាណិជ្ជកម្មនៅតែមាន»។ អង់គ្លេស បានបន្ថែមថា «អ្នកជំនាញកុងស៊ុលនឹងជួយរៀបចំផែនការយុទ្ធសាស្រ្ត និងឆ្លើយតបទៅនឹងការសាកសួរពីជនជាតិអង់គ្លេស ដើម្បីធ្វើឲ្យប្រាកដថា ពួកគេទទួលបានជំនួយ និងដំបូន្មានដែលពួកគេត្រូវការ ហើយកងកម្លាំងព្រំដែនបានដាក់ពង្រាយមន្រ្តីដែលត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ប្រតិបត្តិការកុងស៊ុល»។
ចក្រភពអង់គ្លេសបានបញ្ជូនក្រុមមន្ត្រីទៅខ្លួនកាន់មជ្ឈិមបូព៌ា រួមទាំងប្រទេសលីបង់ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់បុគ្គលិកស្ថានទូត ដែលជា «ផ្នែកនៃការរៀបចំផែនការរបស់រដ្ឋាភិបាលសម្រាប់សេណារីយ៉ូជម្លោះដែលអាចកើតមាន និងជាមួយនឹងការកើនឡើងភាពតានតឹងនៅក្នុងតំបន់»។
បន្ទាប់ពីមានកម្ដៅជម្លោះថ្មីៗនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍មកពីសហរដ្ឋអាមេរិក ហុល្លង់ ឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ ស្វីស អ៊ីតាលី ក្រិក បារាំង និងប៉ូឡូញ បានប្រកាសថា ពួកគេបានលុបចោលជើងហោះហើរមួយចំនួនទៅកាន់អ៊ីស្រាអែល និងលីបង់ ដោយសារហេតុផលសុវត្ថិភាព។
បច្ចុប្បន្នប្រទេសលីបង់កំពុងស្ថិតក្នុងស្ថានភាពសន្តិសុខតឹងរឹង និងមានការប្រុងប្រយ័ត្នផ្នែកយោធា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យមានការធ្វើឃាតមេដឹកនាំជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr។
អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Majdal Shams នៅតំបន់ Golan Heights កាលពីចុងសប្តាហ៍មុន ទោះបីជាក្រុមហេសបូឡាបានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Hassan Nasrallah អគ្គលេខាធិការនៃក្រុមហេសបូឡា បានសន្យាថានឹងឆ្លើយតប «ជាក់ស្ដែង និងយ៉ាងសន្ធឹក» ចំពោះការធ្វើឃាតលោក Shukr ដោយអះអាងថា ការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែលបានចូលដល់ដំណាក់កាលថ្មីមួយ ផ្លាស់ប្តូរពីការគ្រាន់តែគាំទ្រដល់តំបន់ហ្គាហ្សា ទៅជាសមរភូមិធំបើកចំហ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?