Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ប្ដេជ្ញា​ជួយ​គាំទ្រ ក្រោយ​កូរ៉េ​ខាង​ជើង​ជួប​គ្រោះ​ទឹក​ជំនន់​

បានផុស

នៅ

វិមានក្រឹមឡាំង បានឲ្យ​ដឹង​កាល​ពី​​ថ្ងៃ​​ទី​៣​ខែ​សីហា​ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់ការរំលែកទុក្ខដល់​​លោក គីម ជុងអ៊ុន ដែល​ជា​សម្ព័ន្ធ​មិត្ត​​របស់​ខ្លួន​ បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ជួប​គ្រោះទឹកជំនន់ ហើយ​បណ្ដាល​​ឲ្យ​មានអ្នកស្លាប់ និងរបួសជាច្រើននាក់ ព្រម​ទាំង​ខូចខាតផ្ទះ​សម្បែង​អស់​រាប់ពាន់ខ្នង។

លោក គីម ជុងអ៊ុន ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ជើង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េខាងជើង បាន​ប្រកាស​នៅសប្តាហ៍នេះថា ខ្លួន​ទទួល​រង​នូវ​ឥទ្ធិពល​ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី​២៧ ខែកក្កដា ដែលបានសម្លាប់មនុស្សមួយ​ចំនួន រួម​ទាំង​មាន​ការ​ជន់លិចលំនៅដ្ឋាន​និង​ដីស្រែ​ចម្ការ​ប្រជាជន​នៅភាគខាងជើងក្បែរប្រទេសចិន។

លោកពូទីន បាននិយាយតាម​​បណ្ដាញ​សង្គម​តេឡេក្រាមទៅកាន់លោក គីម ថា៖ «ខ្ញុំស្នើ​ឲ្យ​អ្នក​ជួយ​នាំ​ពាក្យ​សួរ​សុខទុក្ខ និងការគាំទ្រដល់​​អ្នក​ទាំង​ឡាយ​ណា​​ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេដោយសារ​តែ​ខ្យល់​ព្យុះ។ អ្នកតែងតែអាចពឹងផ្អែកលើជំនួយ និងការគាំទ្ររបស់យើង»។

ក្រុង​មូស្គូ និង​ក្រុង​ព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្តចាប់តាំងពីការបង្កើតឡើង​នៃ​កូរ៉េខាងជើង​ក្រោយ​​ចប់​សង្គ្រាមលោកលើកទី២ ហើយ​ទំនាក់ទំនង​នេះ​បានខិតកាន់តែជិត​ស្និទ្ធ​ខ្លាំង​ឡើង​​បន្ទាប់​ពី​ការឈ្លានពានរបស់​រុស្ស៊ី​ឆ្នាំ​២០២២​​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បាន​​ប្រកាស​ថា នៅសប្តាហ៍នេះ ចំនួនអ្នកស្លាប់ និងបាត់ខ្លួន​ព្រោះ​​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ជើង​ អាច​កើន​ឡើងដល់​ចំនួន ១៥០០​នាក់។

លោក គីម ជុងអ៊ុន បាន​ច្រានចោល និង​និយាយរិះគន់ចំពោះរបាយការណ៍នេះ​ថា​ជា «យុទ្ធនាការលាបពណ៌ដើម្បីនាំមកនូវភាពអាម៉ាស់ និងធ្វើឲ្យ​ខូចមុខមាត់» របស់កូរ៉េខាងជើង។

គួរ​បញ្ជាក់​ថា គ្រោះមហន្តរាយធម្មជាតិ​នេះ ទំនង​ជា​អាច​មាន​ឥទ្ធិពលខ្លាំងទៅលើ​កូរ៉េ​ខាង​ជើង ដែល​ជា​ប្រទេសឯកោ និងក្រីក្រ ដោយសារ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ ខណៈ​ទីនោះ​ទៀ​ត​សោត​មាន​ការកាប់បំផ្លាញព្រៃឈើ ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​ងាយរងគ្រោះដោយសារទឹកជំនន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម