ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីល២៥០គ្រឿងនៅតាមព្រំដែន
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលប៉ាលេស្ទិកថ្មីចំនួន២៥០គ្រឿងនៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសកូរ៉េខាងត្បូង ហើយអះអាងថា វាជាការពង្រឹងសមត្ថភាពបន្ថែមទប់ស្កាត់ការគំរាមកំហែងពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤។

លោក គីម ជុងអ៊ុន បាននិយាយថា ប្រព័ន្ធបាញ់មីស៊ីលទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពយោធាតាមតំបន់ព្រំដែន ហើយក៏ជាសព្វាវុធស្នូលនៃកងកម្លាំងយោធាកូរ៉េខាងជើង។ បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងជើង បានប្ដេជ្ញាបង្ហាញពិភពលោកឲ្យបានដឹងពីភាពជឿនលឿននៃសព្វាវុធក្រុងព្យុងយ៉ាងជារៀងរាល់ឆ្នាំ ហើយលោក គីម សង្កត់ធ្ងន់ថា អាវុធទាំងនេះមានឥទ្ធិពលរារាំងពិសេសអាចទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NK News សព្វាវុធថ្មីរបស់កូរ៉េខាងជើង ទំនងជាប្រភេទប្រព័ន្ធបាញ់មីស៊ីល TELs សម្រាប់ប្រើជាមួយគ្រាប់មីស៊ីលរយៈចម្ងាយខ្លី Hwasong-11D ជាប្រភេទមីស៊ីលដែលលោក គីម ធ្លាប់អះអាងថាអាចប្រើប្រាស់ជាមួយកក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ប្រព័ន្ធ TELs នីមួយៗអាចផ្ទុកមីស៊ីលម្ដងបានចំនួន៤គ្រាប់ ដែលបានន័យថា ប្រព័ន្ធ TELs ទាំង២៥០គ្រឿងអាចផ្ទុកមីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែលដល់ទៅ ១០០០គ្រាប់ឯណោះ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច