ព័ត៌មានអន្ដរជាតិ
ក្រុម Al-Shabab បំផ្ទុះគ្រាប់បែកអត្តឃាតបង្កស្លាប់និងរបួសជិត១០០នាក់នៅសូម៉ាលី
មនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Al-Shabab នៅឆ្នេរសមុទ្រក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃទី៤ខែសីហា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/r0_0_800_600_w1200_h678_fmax.webp)
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន ក៏បានផ្សាយឲ្យដឹងថា ក្រុមប្រដាប់អាវុធចំនួនប្រាំមួយនាក់បានវាយប្រហារ និងទម្លាក់គ្រាប់បែកលើភោជនីយដ្ឋានមាត់សមុទ្រដ៏មមាញឹកមួយកាលពីថ្ងៃសុក្រ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច៣២នាក់បានស្លាប់ និង៦៣នាក់រងរបួស ។
សារព័ត៌មាន Associated Press បានផ្សាយថា Al-Shabab បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ខណៈក្រុមនេះបានកំណត់គោលដៅម្តងហើយម្តងទៀតទៅលើភ្នាក់ងាររដ្ឋាភិបាល និងសណ្ឋាគារនៅក្នុងប្រទេសសូម៉ាលី។ ជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មាន Reuters និយាយថា នេះគឺជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសនេះចាប់តាំងពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តបានសម្លាប់មនុស្សប្រហែល ១០០នាក់នៅទីក្រុង Mogadishu កាលពីខែតុលាឆ្នាំ ២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/At-least-32-killed-63-wounded-in-Somalia-beach-attack.jpg)
គួរបញ្ជាក់ថា Al-Shabab គ្រប់គ្រងមួយភាគធំនៅភាគខាងត្បូង និងភូមិភាគកណ្តាលប្រទេសសូម៉ាលី។ ក្រុមនេះមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ហើយបានធ្វើការបះបោរដ៏ឃោរឃៅអស់រយៈពេលជិត២០ឆ្នាំប្រឆាំងនឹងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសសូម៉ាលី៕
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច