Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាប់ផ្ដើម​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង F-16 ​ប្រើប្រាស់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌឺមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃ​ទី​៤​ខែ​សីហា​ថា អ្នកបើកយន្តហោះអ៊ុយក្រែនបានចាប់ផ្តើមហោះហើរ F-16 សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេស ក្រោយ​ពី​រង់ចាំ​យន្តហោះ​ចម្បាំង​​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​នេះ​អស់​រយៈពេល​ជាង​២៩​ខែ បន្ទាប់​ពី​ការ​ឈ្លានពាន​​របស់​រុស្ស៊ី។

លោក ហ្សេលេនស្គី ឈរ​នៅ​មុខ​យន្តហោះ F-16 (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំអ៊ុយក្រែន បាន​និយាយ​៖ «យន្តហោះ F-16 ស្ថិតនៅក្នុង​​ប្រទេស​អ៊ុយក្រែន។ យើង​ធ្វើ​វា​បាន​ហើយ។ ខ្ញុំ​មាន​មោទកភាព​ចំពោះ​កម្លាំង​​របស់​យើង​ដែល​ចេះ​ជំនាញ​យន្តហោះ​ទាំងនេះ ហើយ​បាន​ចាប់​ផ្តើម​ប្រើ​វា​សម្រាប់​ប្រទេស​របស់​យើង»។

ការមកដល់នៃយន្តហោះ​ចម្បាំង​ទាំងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ៊ុយក្រែនបន្ទាប់ពីការរង់ចាំអស់ជាច្រើនខែ បើ​ទោះ​ជា​​ប្រភព​ដែល​ឲ្យ​ និង​ចំនួន​យន្តហោះ​ជាក់​លាក់​នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​​នោះ​​ទេ។ មួយ​វិញ​ទៀត គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា​ឥទ្ធិពល​នៃ F-16 ធំធេង​ប៉ុណ្ណា​ដែរ​នៅ​ក្នុងការពង្រឹង​វិស័យ​ការពារដែនអាកាស និងនៅលើសមរភូមិ​របស់​អ៊ុយក្រែន។

F-16 បាន​បំពាក់​កាណុង​គ្រាប់​​ទំហំ ២០​មិល្លិម៉ែត្រ ហើយ​អាច​ផ្ទុក​គ្រាប់​បែក គ្រាប់​រ៉ុកកែត និង​​គ្រាប់​មីស៊ីល។

លោក ហ្សេលេនស្គី បានបញ្ជាក់​ថា អ៊ុយក្រែននៅតែមិនមានអ្នកបើកយន្តហោះគ្រប់គ្រាន់ដែលបានទទួលការបណ្តុះបណ្តាល ដើម្បីប្រើប្រាស់ F-16 នៅ​ឡើយ​ទេ ហើយ​ F-16 ដែល​មក​ដល់​​ក៏​មិន​ទាន់​គ្រប់គ្រាន់​អាច​បំពេញ​តម្រូវការ​អ៊ុយក្រែន​បាន​ពេញលេញ​ផង​ដែរ។ លោក ហ្សេលេនស្គី ថា៖ «រឿងវិជ្ជមានគឺថាយើងកំពុងរំពឹងថានឹងមានយន្តហោះ F-16 បន្ថែម​ទៀត … ​​ឥឡូវនេះ​កម្លាំង​ជាច្រើនកំពុងហ្វឹកហាត់»។

កន្លង​មក អ៊ុយក្រែន​បាន​ពឹង​ផ្អែក​លើ​ប្រភេទ​យន្តហោះ​ចម្បាំង​​​ចាស់ៗ​តាំង​​ពី​សម័យ​សូវៀត ហើយ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​​ទំនើប​​ថ្មីៗ​របស់​រុស្ស៊ី។

ពាក់ព័ន្ធ​នឹង​រឿង​ដឹក​ជញ្ជូន​ F-16 មក​ដល់​ទឹកដី​អ៊ុយក្រែន រុស្ស៊ី​បាន​​​អះអាង​ថា ខ្លួន​​បាន​និង​កំពុង​កំណត់​គោល​ដៅ​ដែល​អាច​​ជា​ឃ្លាំង​ផ្ទុក​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​​ទាំង​នេះ ហើយ​​រុស្ស៊ី​​ប្តេជ្ញា​ថា​នឹង​បាញ់​ទម្លាក់​ពួក​វា​ឲ្យ​អស់​ដើម្បី​កុំ​ឲ្យ​​ជះ​ឥទ្ធិពល​ដល់​សង្រ្គាម​ដែល​កំពុង​កើត​មាន។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាន​និយាយ​កាលពីថ្ងៃទី១ខែសីហាថា យន្តហោះចម្បាំង F-16 ដែលប្រទេសលោកខាងលិច បញ្ជូនទៅកាន់អ៊ុយក្រែន នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។ លោក Peskov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ក៏ដឹងរឿងនេះដែរ។ យន្តហោះទាំងនេះ នឹងត្រូវបាញ់ទម្លាក់និងកម្ទេច ហើយនឹងថយចំនួនបន្តិចម្តងៗ៕

ដោយ៖ ឈាង

ចុច​អាន៖ រុស្ស៊ី៖ F-16 មិនមែន «ថ្នាំវេទមន្ត» សម្រាប់ អ៊ុយក្រែន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៧ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១០ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២១ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣២ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម