ព័ត៌មានអន្ដរជាតិ
២ខែចុងក្រោយ ភាគខាងជើងវៀតណាម ធ្លាក់ភ្លៀងខ្លាំង បង្កគ្រោះមហន្តរាយធំធេង
ត្បិតកាលពីខែមិថុនានិងកក្កដា កន្លែងផ្សេងនៃប្រទេសវៀតណាម ត្រូវរងគ្រោះដោយរលកកម្តៅខ្លាំងក៏ពិតមែន ប៉ុន្តែភាគខាងជើង មិនសូវធ្ងន់ធ្ងរឡើយ បែរជាមានធ្លាក់ភ្លៀងខ្លាំង បង្កជាទឹកជំនន់និងបំណាក់ដីធំធេង បណ្តាលឲ្យមនុស្ស៤៨នាក់ស្លាប់ និង១២នាក់បាត់ខ្លួនទៅវិញ។

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី៤ខែសីហា, មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រវៀតណាម បានរាយការណ៍ថា បរិមាណទឹកភ្លៀងសរុបក្នុងខែមិថុនានៅភាគខាងជើង គឺមានចាប់ពី ២០០ទៅ៦០០ មិល្លីម៉ែត្រ ដែលខ្ពស់ជាងកម្រិតមធ្យមកាលពីឆ្នាំមុនដល់ទៅ ៤០-៨០% ឯណោះ។
គ្រាន់តែខែមិថុនា ភ្លៀងធ្លាក់ឈានដល់កម្រិតបំបែកកំណត់ត្រាមានដល់ទៅ១៣លើក ចំណែកកម្រិតភ្លៀងធ្លាក់ប្រចាំថ្ងៃខ្ពស់បំផុត ត្រូវបានកត់ត្រានៅកម្រិត៣៣៣មិល្លីម៉ែត្រ កាលពីថ្ងៃទី៩មិថុនា ក្នុងខេត្ត Quang Ninh ពោលគឺលើសពីកំណត់ត្រាឆ្នាំ២០០១ ដែលស្ថិតនៅកម្រិតប្រហែល ៨៤មិលីម៉ែត្រ។
ដោយឡែក កំណត់ត្រារយៈពេល៥០ឆ្នាំ នៃភ្លៀងធ្លាក់កម្រិត១៨០មិល្លីម៉ែត្រ ត្រូវបានបំបែកក្នុងខេត្ត Hoa Binh នៅថ្ងៃទី២៤ខែមិថុនា ដោយពេលនោះ ភ្លៀងធ្លាក់ឈានដល់កម្រិត ១៩៥មិល្លីម៉ែត្រ។

សម្រាប់ខែកក្កដាវិញ មជ្ឈមណ្ឌលជាតិព្យាករធនធានជលផល បានឲ្យដឹងថា បរិមាណទឹកភ្លៀងសរុបនៅទូទាំងប្រទេស ក៏បានឈានដល់កម្រិតខ្ពស់ដែរ ខណៈខែសីហា ភ្លៀងនឹងមិនថមថយឡើយ។
លោក Nguyen Van Huong នាយកផ្នែកព្យាករអាកាសធាតុនៅមជ្ឈមណ្ឌលខាងលើ បានពន្យល់ថា ភ្លៀងធ្លាក់ខ្លាំងក្នុងខែមិថុនា គឺដោយសារខ្យល់មូសុងខ្លាំងខុសធម្មតានៅភាគខាងជើង។
ចំណែកនៅខែកក្កដា ភ្លៀងធ្លាក់ខ្លាំងគឺបង្កឡើងដោយឥទ្ធិពលនៃតំបន់ត្រូពិក ដែលលាតសន្ធឹងពាសពេញតំបន់ភាគខាងជើងនិងកណ្តាល ដោយភ្ជាប់ជាមួយនឹងឥទ្ធិពលទំនាបត្រូពិចលើសមុទ្រខាងកើត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ព្រមានកើតរញ្ជួយដីបន្តទៀត នៅខេត្ត ជាប់ព្រំដែនកម្ពុជា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?