Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស១១ស្លាប់នៅកូរ៉េខាងត្បូងដោយសារកម្ដៅខ្លាំង

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីមនុស្សស្លាប់ចំនួន១១នាក់ដែលជាប់ទាក់ទងនឹងជម្ងឺដែលបណ្ដាលមកពីការ​កើន​ឡើង​កម្តៅ​ខ្លាំងមកដល់ពេលនេះ ខណៈ​សីតុណ្ហភាព​​​ខ្ពស់​បានវាយប្រហារប្រទេសនេះបន្ទាប់ពីរដូវមូសុងប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhab នៅថ្ងៃទី​៥ខែសីហានេះ។

(រូបភាព​៖ Yonhab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ មនុស្ស១១នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយការ​សង្ស័យ​​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំងចាប់ពីថ្ងៃទី២០ខែឧសភាមក។ ទីភ្នាក់ងារនេះក៏បានរាយការណ៍ផងដែរថា អ្នកជំងឺ៣៨៦នាក់ដែលមានជំងឺទាក់ទងនឹង​អាកាសធាតុ​ក្តៅ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាលនៅមន្ទីរពេទ្យចំនួន៥០៧​ទូទាំងប្រទេស​ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រសប្តាហ៍មុន។

រលកកម្ដៅដ៏ខ្លាំងមួយបាននឹងកំពុ​ង​មមាន​ឥទ្ធិពល​ប្រទេសនេះចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីរដូវវស្សាដែលមានភ្លៀងធ្លាក់មក ជាមួយនឹងសីតុណ្ហភាពកើនឡើងលើសពី៣៥អង្សាសេនៅក្នុងតំបន់ជាច្រើននៃប្រទេស ហើយថែមទាំងកើនឡើងដល់ជិត៤០អង្សាសេនៅទីក្រុង Yangsan ភាគអាគ្នេយ៍នៃប្រទេស។

(រូបភាព​៖ Yonhab)

មិនត្រឹមតែប្រទេសកូរ៉េខាងត្បូងនោះទេ​ដែល​ប្រឈម​ការកើន​ឡើង​កម្តៅ​នេះ សូម្បី​ប្រទេសជិតខាងដូចជាប្រទេសជប៉ុនជាដើម​ក៏កំពុងប្រឈមនឹងបញ្ហាឡើងកម្ដៅស្ទើពេញប្រទេសផងដែរ ដោយមានមនុស្សជាច្រើនបានកើតជម្ងឺដាច់សរសៃ​ឈាមខួរក្បាល ខណៈប្រទេសជាច្រើន​ទៀត​ ដូច​ជា​ប្រទេសចិន ឥណ្ឌា​ ប៉ាគីស្ថាន​ និងកូរ៉េខាងជើងក៏​បានជួបប្រទះបញ្ហាភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនិងសម្លាប់មនុស្សរាប់រយអ្នកទៅវិញ៕

(រូបភាព​៖ Yonhab)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម